ប្រឡាយជាង ៣០០០ ម៉ែត្រ ជាសមិទ្ធផលថ្មី ក្នុងឃុំកោះសំរោង នៃស្រុកកំពង់សៀម ត្រូវបានអាជ្ញាធរធ្វើការស្តារឡើងវិញ និងកែលម្អដើម្បីធ្វើជាអាងស្តុកទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះស្រោចស្រពដំណាំកសិកម្ម និងការរស់នៅប្រចាំថ្ងៃ។ ឃុំកោះសំរោង ជាឃុំមួយមានផ្ទៃស្ថិតលើតំបន់ដីកោះ និងជាឃុំមួយក្នុងចំណោមឃុំទាំង១៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយឃុំនេះហ៊ុមព័ទ្ធជុំវិញដោយទឹកទន្លេមេគង្គ។ លោក សក សុក មេឃុំកោះសំរោង នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឲ្យដឹងថា តាមរយៈថវិកាមូលនិធិឃុំសង្កាត់ឆ្នាំ២០២៥ រដ្ឋបាលឃុំបានយកថវិកានេះ ទៅអភិវឌ្ឍន៍ដោយស្តារប្រឡាយ និងពង្រីកអាងស្តុកទឹកនៅរដូវប្រាំងបានប្រវែងជិត...
នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូ ចុះហត្ថលេខាលើអនុសារណៈនៃកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធសមាគមមេធាវីជប៉ុន Shiho-Shoshi ។ លោក Ozawa Yoshinori ប្រធានសហព័ន្ធ Shiho-Shoshi សមាគមមេធាវីជប៉ុន បានគូសបញ្ជាក់ថា នឹងគាំទ្រនិងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយចូលរួមចំណែកដល់ការព្យាករណ៍បរិស្ថាននៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត...
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបង្ហាញនូវមោទនភាពនៃកម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលនាំចូលស៊ីម៉ង់ត៍ ១០០ ភាគរយ ទៅជាប្រទេសអាចផ្គត់ផ្គង់តម្រូវការទាំងស្រុង និងក្លាយជាប្រទេសដែលនាំចេញស៊ីម៉ង់ត៍ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិព័រណ៍ផលិតផល រ៉ែឆ្នាំ២០២៦ នៅចុងសប្តាហ៍កន្លងមកថា ជុំវិញវិស័យរ៉ែនេះ កម្ពុជាកំពុងទទួលបានការធ្វើអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទ ក្នុងនោះចំ ពោះថ្មសំណង់ និងរ៉ែខ្សាច់សំណង់ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធានានិរន្តរភាព នៃការផ្គត់ផ្គង់វត្ថុធាតុដើមបានគ្រប់គ្រាន់ និងតម្លៃសមរម្យ ក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសំណង់ធំ-តូចនានានៅទូទាំងប្រទេស...
ការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឡើងជាបន្តបន្ទាប់ ប្រឆាំងនឹងសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរពីសំណាក់ភាគីថៃ គឺជាភស្តុតាងដែលមានតម្លៃផ្នែកគតិយុត្តមិនអាចខ្វះបានក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់របស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ការចូលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយដោយប្រើកម្លាំងយោធា គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ចំណែកឯការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងមិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនានានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស, កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ...
បន្ទាប់ពីបានដើរលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជាជាច្រើនសប្តាហ៍កន្លងទៅនេះ ពលរដ្ឋខ្មែរមកពីសហរដ្ឋអាម៉េរិកបានបង្ហាញការភ្ញាក់ផ្អើល និងស្ងើចសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍ រីកចម្រើនគ្រប់ទីកន្លែង។ ពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី១៦ខែកុម្ភៈនេះបានប្រាប់ BTV ឲ្យដឹងថា អស់រយៈពេលជិតមួយខែមកហើយ ដែលពួកគាត់បានមកប្រទេសកម្ពុជា និងបានដើរលេងនៅរាជធានីភ្នំពេញ តាមបណ្តាខេត្តមួយចំនួន ជាពិសេសស្រុកកំណើតនៅខេត្តព្រៃវែង។ ពលរដ្ឋខ្មែរទើបត្រឡប់ពីអាមេរិកសង្កេតឃើញថា បច្ចុប្បន្នប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ព្រលានយន្តហោះថ្មីស្អាតទំនើប និងអគារខ្ពស់ៗរាប់សិបដែលពួកគាត់មិននឹកស្មានដល់។ ពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិកនោះបន្តទៀតថា បើទោះបីបច្ចុប្បន្នប្រទេសកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នាក្តី តែក្រៅពីតំបន់ជម្លោះព្រំដែន ប្រទេសកម្ពុជា...
ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ សូមជម្រាបជូនថា កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព...
នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅបរិវេណសាលាស្រុកឆ្លូង ដោយនាំយកឱកាសការងារសរុបចំនួន ២ ៨០៦នាក់កន្លែង ពីបណ្តារោងចក្រ សហគ្រាសចំនួន៥ ផ្តល់ជូនដោយផ្ទាល់ដល់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារធ្វើ។ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេស ក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» ដែលជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការផ្តល់ឱកាសការងារក្នុងស្រុកដល់អតីតពលករត្រឡប់មកពីប្រទេសថៃ អ្នកស្វែងរកការងារ ក៏ដូចជាយុវជនដែលត្រូវការរៀនជំនាញបច្ចេកទេស...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ៣០៩៥កន្លែងជូនអតីតពលករមកពីប្រទេសថៃ និងអ្នកកំពុងរកការងារ នៅបរិវេណសាលាស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែផ្សព្វផ្សាយឱកាសការងារចំនួន ៨៦ ០១៧កន្លែងនៅទូទាំងប្រទេស។ ក្រុមហ៊ុន និងរោងចក្រ ដែលសម្ភាស ផ្តល់ការងារភ្លាមៗដល់មូលដ្ឋានទាំងនោះរួមមាន៖ ក្រុមហ៊ុន ថាកូ អាហ្គ្រី...
ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ និងព្រះសង្ឃជាង ៣ពាន់អង្គ/នាក់ បានរួមគ្នាធ្វើបុណ្យពុទ្ធាភិសេក ដង្ហែរគម្ពីព្រះត្រៃបិដក តម្កល់នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្ដសៀមរាប ដើម្បីជាប្រយោជន៍ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សគោរពជាគុណព្រះ សម្មាសម្ពុទ្ធ និងបានសិក្សាស្វែងយល់មេរៀនព្រះធម៌ ជាពាក្យប្រៀនប្រដៅនាំមកនូវសុខសន្តិភាព។ ការដង្ហែរធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៦។ លោក អាន លឹមខេង នាយកវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសពួក ស្រុកពួក មានប្រសាសន៍ថា ក្បួនដង្ហែរព្រះត្រៃបីដកនេះ ធ្វើឡើងចេញពីក្នុងវិទ្យាល័យឆ្ពោះទៅកាន់ផ្សារពួក ហើយវិលត្រឡប់មកវិញ ដើម្បីបចំគ្រឿងសក្ការៈផ្កាកម្រងគ្រឿងក្រអូបប្រទីបត្រៀម ដើម្បីបូជាគុណ...
ក្រសួងរ៉ែ និងថាមពល សហការជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំពិព័រណ៍ផលិតផលរ៉ែលើកទី១ ដែលមានក្រុមហ៊ុន និងសហគ្រាស អាជីវកម្មរ៉ែសរុបចំនួន ២១ ស្មើ ៣១ ស្តង់ ដើម្បីផ្សព្វផ្សាយសមិទ្ធផលការងារ និងតាំងបង្ហាញផលិតផលរ៉ែសំខាន់ៗមួយចំនួន ជូនដល់ សាធារណជនជាតិ និងអន្តរជាតិ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញជាអធិបតីបើកសម្ពោធ ពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦...