រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសឈានមុខគេក្នុងតំបន់ ក្នុងការបង្កើតច្បាប់ព្រហ្មទណ្ឌពិសេស ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានកំណត់ទោសយ៉ាងធ្ងន់ធ្ងរបំផុតរហូតដល់ជាប់ពន្ធនាគារអស់មួយជីវិតចំពោះមេខ្លោងដែលបង្កឲ្យមានការបាត់បង់ជីវិតនៅក្នុងមជ្ឈមណ្ឌលឆបោក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ BTV នៅព្រឹកថ្ងៃទី២៥ខែមីនានេះថា ក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងបង្កើតឲ្យមានបទល្មើសបន្ថែមចំនួន៥ ដោយក្នុងនោះមានទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ និងកើនរហូតដល់ ៣០ឆ្នាំ ឬអស់មួយជីវិត បើក្នុងករណីមានសម្លាប់មនុស្ស ចាប់ជម្រិតជាដើម។ ហើយច្បាប់នេះនឹងត្រូវបានអនុម័តនៅពេលខាងមុខនេះ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយជាយន្តនាការដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមកនេះ។ ច្បាប់នេះនឹងចូលរួមចំណែកក្នុងការធានាថា...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយវិទ្យាស្ថានស៊ីអ៊ីអូ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស៊ីអ៊ីអូ ព្រមទាំងសហការីសរុបចំនួន ៧០នាក់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងវិទ្យាស្ថានស៊ីអ៊ីអូ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង ក្នុងការជំរុញវិស័យទេសចរណ៍ឱ្យមានភាពប្រកួតប្រជែង និងមានចីរភាព ជាពិសេសការផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញ និងគុណភាពខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរស្ដីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយ ឆ្នាំ២០២៦, កាត់ ព្យួរឥណទានចំណាយ ប្រេងឥន្ធនៈ នឹងប្រេងរំអិលចំនួន៣០% គ្រប់ក្រសួង-ស្ថាប័ន រួមទាំងស្ថាប័នកំពូល។ ក្នុងសារាចរ បានបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍នៃវិបត្តិថាមពលប្រេងឥន្ធនៈកំពុងកើតមាន និងពុំអាចព្យាករបាន, ដើម្បីធានាបាន នូវការសន្សំសំចៃប្រេងឥន្ធនៈ សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងវិស័យអាទិភាព និងមានលក្ខណៈយុទ្ធសាស្ត្រ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្អែកតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី ១៩...
លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល បានមានប្រសាសន៍បញ្ជាក់ថា «សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» បានកំណត់ទោសធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារអស់មួយជីវិតចំពោះមេខ្លោងដែលបង្កឲ្យមានការបាត់បង់ជីវិតនៅក្នុងមជ្ឈមណ្ឌលឆបោក។ ការបញ្ជាក់នេះ សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា។ លោកជំទាវ ជា លាង បានមានប្រសាសន៍ថា សូមអបអរសាទរដែលរដ្ឋសភាអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយច្បាប់នេះ កំណត់ទោសធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារអស់មួយជីវិតចំពោះមេក្លោងដែលបង្កឲ្យមានការបាត់បង់ជីវិតនៅក្នុងមជ្ឈមណ្ឌលឆបោក។...
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ» នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។ សន្និបាតនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក...
ម្ចាស់អាជីវកម្មជាស្ត្រី បង្ហាញនូវគោលជំហខ្ពស់ ក្នុងកាពង្រឹង និងពង្រីកការផលិតឱ្យមានទំហំកាន់តែធំ ដើម្បីរុញចូលទីផ្សារ ជាពិសេសការប្តេជ្ញាចិត្តមិនឡើងថ្លៃលើមុខទំនិញរបស់ខ្លួនដើម្បីគាំទ្រដល់តម្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីចូលរួមចំណែកក្នុង សេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាល។ ម្ចាស់អាជីវកម្មជាស្រ្តី ដែលផលិតគ្រឿងបរិភោគ-ឧបភោគ, សម្លៀកបំពាក់ គ្រឿងសំអាង និងគ្រឿងអលង្ការ ដែលចូលរួមក្នុង ពិព័រណ៍ផលិតផល នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងខួបអនុស្សាវរីយ៍ឆាំ្នទី១៤ របស់សមាគមសហគ្រិន ស្ត្រីកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយ BTV ថា នៅក្នុងអន្តរកាលនៃជម្លោះព្រំដែនដែលបង្កដោយប្រទេសជិតខាង ខ្សែច្រវាក់ផលិត- កម្មក្នុងស្រុកបានចាប់ផ្តើមងើបឡើងជាបណ្តើរៗ ដោយបាននិងកំពុងជំរុញផលិតទំនិញបម្រើតម្រូវការទីផ្សារ...
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា បច្ចុប្បន្នក្រសួងមុខងារសាធារណៈកំពុងធ្វើការពិនិត្យឡើងវិញ និងការវិភាគមុខងារសំខាន់ៗមួយចំនួនដែលមានភាពប្រទាក់ក្រឡាស្មុគស្មាញ។ ការលើកឡើងដូចនេះធ្វើឡើងក្នុង«សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ» ដែលធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅដឹព្រេមៀសេនធ័រ សែនសុខ រាជធានីភ្នំពេញ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងក្នុងការបើកសន្និបាតនៅថ្ងៃនេះថា បច្ចុប្បន្នក្រសួងមុខងារសាធារណៈ កំពុងធ្វើការពិនិត្យឡើងវិញ និងការ វិភាគមុខងារសំខាន់ៗមួយចំនួនដែលមានភាពប្រទាក់ក្រឡាស្មុគ្រស្មាញ...
កម្ពុជា និងសហភាពអឺរ៉ុប បានត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត ដែលរួមមានវិស័យថាមពល អប់រំ និងការអភិវឌ្ឍជំនាញ អភិបាលកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគាំពារសង្គម កសិកម្ម ការវិនិយោគ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ក៏ដូចជាច្រកទ្វារសកល និងកិច្ចសហប្រតិបត្តិការអាស៊ាន។ ការត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការនេះ នៅក្នុងកិច្ចប្រជុំអនុក្រុមស្តីពីសហប្រតិបត្តិការ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងការបរទេស...
បន្ទាយមានជ័យ ៖ មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលបាលស្រុកភ្នំស្រុក បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំនួន៤០០៤បណ្ណដែលពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នេះធ្វេីឡើង ក្រោមអធិបតីភាពលោក លៀម សុដា អភិបាល រងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនៅវត្តស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក...
ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ និង លោក អៀន ហូសឃីន (Ian Hoskins) ប្រធានផ្នែកនៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុប បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំអនុក្រុមស្តីពីសហប្រតិបត្តិការ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំអនុក្រុមនេះ ភាគីទាំងពីរបានត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត ដែលរួមមានវិស័យថាមពល អប់រំ និងការអភិវឌ្ឍជំនាញ អភិបាលកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ...