ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះថា គិតត្រឹមដើមឆ្នាំ ២០២៦នេះ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បាន និងកំពុងអនុវត្តតាមសាលារៀនគោលដៅចំនួន ១ ១១៤ ក្នុងតំបន់មានភាពងាយរងគ្រោះ និងអសន្តិសុខស្បៀង ដោយក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីនេះនៅសាលារៀនគោលដៅចំនួន ៨១៦ ដោយប្រើប្រាស់ថវិកាជាតិ...
ពោធិ៍សាត់៖ ផ្លូវចំនួន២ខ្សែ បម្រើចរាចរណ៍ដ៏សំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋជាច្រើនភូមិ ក្នុងឃុំប្រម៉ោយ និងឃុំក្រពើពីរ តភ្ជាប់មកផ្លូវជាតិលេខ៥៥ ឆ្ពោះទៅទីរួមស្រុកវាលវែង ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ កំពុងស្ថាបនាប្រែក្លាយទៅជាផ្លូវកៅស៊ូពីរជាន់ DBST មានភាពធំទូលាយ ងាយស្រួលធ្វើដំណើរ ជំនួសឲ្យផ្លូវចាស់តូចចង្អៀត តាមរយៈគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់បានឲ្យដឹងថា ផ្លូវទាំង០២ខ្សែនេះមានប្រវែងសរុប ជិត១៥គីឡូម៉ែត្រ បូករួមនិងសំណង់លូជាច្រើនកន្លែង ដោយមានប្រជាពលរដ្ឋជាអ្នកប្រើប្រាស់អាស្រ័យផលដោយផ្ទាល់ចំនួន៥៧៨០គ្រួសារ និងប្រជាពលរដ្ឋអាស្រ័យផលដោយប្រយោលប្រមាណ ៤០០០គ្រួសារ...
ធនាគារជាតិនៃកម្ពុជា ព្យាករថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ នឹងអាចសម្រេចបានក្នុងអត្រា ៥% គាំទ្រជាចម្បងដោយវិស័យ កម្មន្តសាល, កំណើនវិស័យទេសចរណ៍, កំណើនវិស័យកសិកម្ម និងការងើបឡើងសន្សឹមៗនៃវិស័យសំណង់ និងអចលនទ្រព្យ។ ជុំវិញស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០២៦, ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា បើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ សេដ្ឋកិច្ច ពិភពលោកឆ្នាំ២០២៦ ត្រូវបានព្យាករថា មានកំណើន ៣,១% ទាបជាងឆ្នាំ២០២៥ ៣,២% ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយនិងដ្ឋកិច្ច ភាពផុយស្រួយនៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ការព្រួយបារម្ភពីចីរភាពសារពើពន្ធ...
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹក ដែលមិនទាន់អាចចូលទៅលំនៅដ្ឋានរបស់ខ្លួនវិញ ក្នុងខេត្តបន្ទាយមានជ័យ។ ការអញ្ជើញចុះពិនិត្យមានការចូលរួមពីប្រតិភូក្រសួងស្ថាប័នពាក់ព័ន្ធ, លោកប្រធានមន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានស្រុក និងឃុំ។ យោងតាមក្រុមការងារចុះជាក់ស្តែង និងពិនិត្យឃើញផលលំបាករបស់បងប្អូនជនភៀសសឹក ជាពិសេសជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន។ ក្នុងនោះ ក្រុមការងារ...
កម្ពុជា-ជប៉ុននិងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង គំនិតផ្តួចផ្តើមជាអាទិភាព ដោយផ្តោតលើវិស័យឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ ការ អភិវឌ្ឍធនធានមនុស្ស និងវិស័យមួយចំនួនទៀត គាំទ្រដល់ចក្ខុវិស័យក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុង កិច្ចពិភាក្សាកម្រិតគោលនយោបាយស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នៅ ថ្ងៃទី២៧ ខែមករា...
អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើដល់អ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនី ពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយ បញ្ចូលថាមពលនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្តអគ្គិសនី ជាពិសេសយានយន្តសម្រាប់បម្រើឱ្យ ប្រតិបត្តិការអាជីវកម្មអគ្គិសនី។ អាជ្ញាធរអគ្គិសនីកម្ពុជា បានជម្រាបជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញ អ្នកកាន់អាជ្ញាបណ្ណ ធ្វើសេវាកម្មអគ្គិសនី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ការជំរុញការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងជំរុញកំណើន នៃការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជុំវិញបញ្ហានេះ, កន្លងមកនេះ ក្រសួងរ៉ែ និងថាមពល បានចេញប្រកាស លេខ...
កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅតាមថ្នាក់មូលដ្ឋាន បាននឹងកំពុងបន្តបង្កើនការចុះត្រួតពិនិត្យជា ប្រចាំទៅលើទីតាំងជួលការស្នាក់នៅនានាសម្រាប់ជនបរទេស ដើម្បីតាមដានលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ដើម្បីជាការឆ្លើយតប ក្រោយការទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងរដ្ឋបាលក្រោមជាតិ បាននឹងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធិភាពខ្ពស់ លើបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ វរសេនីយ៍ត្រី អ៊ុន ភិរម្យ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលវាលវង់ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម...
ក្រសួងសុខាភិបាល សហកាជាមួយអង្គការយូនីសេហ្វ (Unicef) និងអង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ (RACHA) ចុះពិនិត្យស្ត្រីមានផ្ទៃពោះ ស្រាវជ្រាវរកកុមារអាយុក្រោម៥ឆ្នាំ ដែលមាន បញ្ហាកង្វះអាហារូបត្ថម្ភ អប់សុខភាព និងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ កុមារ និងទារកភៀសសឹក នៅមណ្ឌលសុវត្ថិភាពក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។ លោកវេជ្ជបណ្ឌិត ខាំ សម្ផស្ស ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា...
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងបន្តប្រើប្រាស់ផ្លូវការទូតយ៉ាងសកម្ម ដើម្បីការពារនូវដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន និងប្តេជ្ញាតវ៉ាគ្រប់ទម្រង់ទាំងអស់ប្រឆាំងនឹងសកម្មភាពទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ជុំវិញដល់សន្តិសុខរបស់ជនស៊ីវិលកម្ពុជា។ តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីស្ថានភាពបច្ចុប្បន្នព្រំដែនរវាងកម្ពុជា និងថៃ នាព្រឹក ថៃ្ងទី២៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥...
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភាតំបន់អាស៊ី (APA) រួមជាមួយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធរបស់សភាតំបន់អាស៊ី ស្តីពីកិច្ចការនយោបាយ, កិច្ចការសង្គម...