ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសពត៌មាន ស្ដីពី ជប៉ុនផ្តល់ថវិកា ១៤០ ៧៨១ ដុល្លារអាមេរិក សម្រាប់ការសាងសង់ជម្រកសម្រាប់ស្រ្តីរងគ្រោះដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក នៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង។ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាចំនួន ១៤០ ៧៨១ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនមួយ ក្រោម គ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះសារបញ្ជាក់ថា កម្ពុជា មិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន បានចេញបញ្ជាក់បែបនេះ បន្ទាប់ពី ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយ ដោយសាព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថាមានទាហ៊ានរស្ស៊ី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា...
ទឹកចិត្ដដ៏ធំធេងដែលមិនអាចគណនាបានរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកម្ដាយមនុស្សធម៌ បានបន្តអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសកំពុងព្យាបាលនៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ រួមមានមន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខដល់វីរយុទ្ធជន ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីម្សិលមិញ។ ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវអារម្មណ៍ក្ដុកក្ដួល...
ក្រសួងពាណិជ្ជកម្ម និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានបញ្ចប់បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ លើការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ដោយជោគជ័យ ដែលបានចាប់ផ្តើមពីថ្ងៃទី១ ដល់ ១២ ខែធ្នូ ២០២៥។ តាមរយៈ សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានធ្វើការត្រួតពិនិត្យវឌ្ឍនភាពរបស់គម្រោងនៅទូទាំងខេត្តគោលដៅទាំង១៨ និងបានកំណត់ឱកាសថ្មីៗ ក្នុងការពង្រឹងលទ្ធភាពចូលទីផ្សារ ប្រព័ន្ធផលិតកម្ម និងភាពជាដៃគូក្នុងខ្សែច្រវាក់តម្លៃ...
ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ផែនការសកម្មភាពជាតិ ស្តីពីលើកកម្ពស់សុខភាព ដើម្បីបង្ការ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ឆ្នាំ២០២៦-២០៣០។ គោលបំណងនៃការរៀបចំផែនការនេះ គឺដើម្បីធានាថា កម្ពុជាអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលជាការប្តេជ្ញាចិត្តដ៏ធំរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយមរណភាពមុនអាយុ ដោយសារជំងឺមិនឆ្លងនេះ គឺជាការសម្រេចចិត្តជាមូលដ្ឋាន ដើម្បីផ្លាស់ប្តូរទិសដៅធនធាន ទៅកាន់ការលើកកម្ពស់សុខភាព ដែលជាវិធីសាស្ត្របង្ការដ៏មានប្រសិទ្ធភាពបំផុត។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា...
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសអត្ថប្រយោជន៍ដែល អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបាន និងលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្នុងស្មារតីស្នេហាជាតិ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) នៅក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តកំពង់ចាម ថ្ងៃទី១៥ ខែធ្នូ...
គណៈកម្មាធិការអន្តរជាតិនៃកាកបាទ ក្រហម (ICRC) បានបញ្ជាក់ឱ្យដឹថា មកទល់ពេលនេះ វីរកងទ័ពកម្ពុជាទាំង១៨រូបដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា ខណៈកម្ពុជាបន្តអំពាវនាវឱ្យ ICRC បន្តត្រួតពិនិត្យ និងតាមដានសុខុមាលភាព សុវត្ថិភាព និងលក្ខខណ្ឌរស់នៅរបស់នាយទាហានទាំង១៨រូប ដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។ គណៈកម្មាធិការអន្តរជាតិនៃកាកបាទ ក្រហម (ICRC) បានឱ្យដឹងពីស្ថានភាពវីរកងទ័ពកម្ពុជាទាំង១៨រូបបែបនេះ ក្នុងឱកាស ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម...
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមកិច្ចពិភាក្សាបើកចំហសម្រាប់ខែធ្នូ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី “ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។ កិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខគឺជាកិច្ចប្រជុំដែលរៀបចំឡើងជារៀងរាល់ខែ ដើម្បីអនុញ្ញាតឱ្យរដ្ឋសមាជិកអ.ស.ប. ចូលរួមបញ្ចេញមតិយោបល់ ទៅតាមប្រធានបទ ដែលកំណត់ដោយប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែនីមួយៗ។ នៅក្នុងសេចក្ដីថ្លែងការណ៍ ឯកឧត្តមបានជម្រាបជូនកិច្ចពិភាក្សាបើកចំហនេះអំពីការបាត់បង់ជីវិតរបស់ជនស៊ីវិល និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីអំពើឈ្លានពានរបស់យោធាថៃ និងបានគូសបញ្ជាក់ថា ការបាញ់ផ្លោងនិងការវាយប្រហារតាមអាកាសរបស់ប្រទេសថៃកាន់តែខ្លាំងឡើងរហូតដល់ ៩០...
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលអំណោយពី ក្រុមហ៊ុន ឌីឡាក់ អ៊ិនធើណេសិនណល ឯ.ក (D’luxe International Co., LTD.) ដែលបានឧបត្ថម្ភស្បៀងជាគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ ៣,៥តោន ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី ៤០យួរ ត្រាវ ២៥០គីឡូក្រាម ដំឡូងបារាំង...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមហាគ្រួសារខ្មែរគ្រប់ទិសទី បន្តរួបរួមសាមគ្គីគ្នាជួយដល់បងប្អូនជនភៀសសឹក និងគាំទ្រលើកកម្លាំងចិត្តដល់វីរកងទ័ពជួរមុខ ដើម្បីបណ្ដេចសត្រូវឈ្លានពានចេញពីទឹកដីកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍អំពាវនាវបែបនេះក្នុងឱកាស លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ កម្ពុជា បានអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយ បងប្អូនអ្នកស្ម័គ្រចិត្តដែលកំពុងធ្វើបេសកកម្មមនុស្សធម៌ «សមរភូមិក្រោយគាំទ្រសមរភូមិមុខ» នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះ...