សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ស្ថាប័នចំនួន ៣ បាននិងកំពុងរៀបចំបង្កើតគម្រោងឧទ្យានសន្តិភាពមេគង្គ ដើម្បីបន្តលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីទៅធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ«ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃស្អែកនេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នៅទីនោះ។
សម្ដេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបង្ការទប់ស្កាត់នូវការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសអនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា នៅពេលដល់វេនរបស់ខ្លួន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យនិងបញ្ហាផ្សេងៗ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ គប្បីណាដើរតួនាទីជាកងទ័ពការទូត រក្សាសន្តិភាព ស្ថេរភាព បង្កើនជំនឿទុកចិត្តឲ្យប្រជាជនរស់នៅតាមព្រំដែនក្នុងការប្រកបរបររកទទួលទាន ជំរុញការអភិវឌ្ឍនៅតាមព្រំដែន និង ប្រែក្លាយព្រំដែននៃប្រទេសទាំងពីរ ឲ្យទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
ថ្មីៗនេះស្ថានីទូរទស្សន៍ បាយ័ន បានកំពុងត្រៀមចេញផ្សាយកម្មវិធីកម្សាន្តថ្មីមួយ V TALK Confession ដែលនឹងមានការផ្សាយជូនទស្សនាឆាប់ៗ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញស្នាដៃនិពន្ធសៀវភៅមួយក្បាលមានចំណងជើងថា «គូព្រេងមិនព្រាត់»។ សៀវភៅនេះ បានសរសេរចេញជា ៣ ភាសា គឺខ្មែរ ចិន និងភាសាអង់គ្លេស។ សម្តេចតេជោ បានបង្ហាញស្នាដៃនិពន្ធសៀវភៅនេះ នៅលើទំព័រហ្វេសប៊ុករបស់សម្តេចតេជោនៅព្រឹកថ្ងៃពុធនេះ។
នៅក្នុងជំនួប ជាមួយអគ្គលេខាធិការអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីសមាជិកភាព របស់ទីម័រលេស្ដ នៅក្នុងតំបន់អាស៊ាន ដោយសម្ដេចតេជោ បានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ រយៈពេល ១១ឆ្នាំហើយ។
លោកស្រីបណ្ឌិត នូលីន ហៃហ្ស៊ើ (Noeleen Hayzer) បេសកជនពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានលើកឡើងថា លោកស្រីពិតជាអរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន