ព័ត៌មាន
យូនីសេហ្វផ្ដល់សម្ភារៈសិក្សាចម្រុះជំនួយពីមូលនិធិ CDPF ជួយគាំទ្រដល់ការសិក្សារបស់កុមាររងផលប៉ះពាល់ដោយសារវិបត្តិនៅតាមតំបន់ព្រំដែន
ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ យូនីសេហ្វបានប្រគល់សម្ភារៈសិក្សាចម្រុះដែលជាជំនួយពីមូលនិធិ CDPF ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយគាំទ្រដល់ការសិក្សារបស់កុមារដែលរងផលប៉ះពាល់ដោយសារវិបត្តិនៅតាមតំបន់ព្រំដែននាពេលកន្លងទៅ។
អំណោយសប្បុរសធម៌ទាំងនេះរួមមាន តង់បង្រៀនខ្នាតធំ ២០ខ្នង ឈុតសម្ភារៈសិក្សា ២០០កញ្ចប់ និងកញ្ចប់សម្ភារៈសិក្សានៅផ្ទះជាង ៣២.០០០ឈុត សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី ១ ដល់ទី ៣។ សម្ភារៈទាំងនេះនឹងជួយគាំទ្រដល់កុមារក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ អាចបន្តការសិក្សាបានដោយរលូន។
តង់ទាំងនេះនឹងត្រូវប្រើប្រាស់ជាថ្នាក់រៀនបណ្តោះអាសន្ននៅតាមសាលារៀន និងជំរំ ចំណែកឯកញ្ចប់សម្ភារសិក្សាផ្សេងៗទៀត នឹងជួយសម្រួលដល់ការបង្រៀនរបស់គ្រូ និងការសិក្សារបស់សិស្សានុសិស្សឲ្យបន្តសកម្មភាពសិក្សាបន្តទៀត។
សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បង្ហាញនូវមោទនភាពដែលបានចូលរួមក្នុងពិធីប្រគល់ និងទទួលតង់ និងសម្ភារសិក្សាជាផ្លូវការ ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយ UNICEF Cambodia និងអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ ( Global Partnership for Education)។
សហភាពអឺរ៉ុបបានបញ្ជាក់ថា៖«យើងកំពុងរួមគ្នាធានាថា ទោះបីស្ថិតក្នុងកាលៈទេសៈមិនច្បាស់លាស់ក៏ដោយ ក៏ថ្នាក់រៀននៅតែជាកន្លែងផ្ដល់នូវរចនាសម្ព័ន្ធចាំបាច់ ដែលកុមារគ្រប់រូបត្រូវការ ដើម្បីមានអារម្មណ៍សុវត្ថិភាព និងអាចបន្តការសិក្សាបាន»៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣