ភ្នំពេញ៖ ក្រុមការងារអភិរក្សរបស់ប្រទេសកម្ពុជា និងអន្តរជាតិ បាននឹងកំពុងចាប់ផ្តើមយុទ្ធនាការហែលទឹកទន្លេមេគង្គ ដែលមានចម្ងាយ ១២០គីឡូម៉ែត្រ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វផ្សោត ដែលជាប្រភេទជិតផុតពូជនៅកម្ពុជា និងចូលរួមកៀរគរមូលនិធិសម្រាប់ការអភិរក្ស។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន យុទ្ធនាការហែលទឹកទន្លេមេគង្គ ដែលមានចម្ងាយ ១២០គីឡូម៉ែត្រ ចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ខែមីនានេះ បានសសេរឲ្យដឹងថា សត្វផ្សោត ប្រឈមនឹងហានិភ័យនៃការផុតពូជ ដែលបច្ចុប្បន្នវត្តមានរបស់សត្វផ្សោតមាននៅក្នុងចម្ងាយ១២០គីឡូម៉ែត្រ រវាង ខេត្តស្ទឹងត្រែង និងក្រចេះ។...
ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ និងបណ្តាញព័ត៌មាន ក្រុមការងារជំនាញនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន ដោយមានការសហការជាមួយរដ្ឋបាលស្រុកសាលាក្រៅ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានរកឃើញមានករណីត្រីងាប់ ក្នុងអូរនៅចំណុចក្បាលឡាន ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រុមការងារ បានចុះត្រួតពិនិត្យ និងបានរកឃើញថា ទីតាំងក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយស្ថិត នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ហើយសំណល់រាវរបស់រោងចក្រត្រូវបានរកឃើញមានសភាពល្អក់ មានក្លិនជូ ផ្អូមខ្លាំង ចេញតាមលូរបស់រោងចក្រ...
តាកែវ ៖ នៅព្រឹកទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី តំណាងលោក ភួន ឈីម អភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរស្រុក បានអញ្ជើញដឹកនាំលោក លោកស្រី នាយករដ្ឋបាលស្រុក កម្លាំងនគរបាលស្រុក កងរាជអាវុធស្រុក ភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយពីផលប៉ះពាល់គ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក និងបញ្ហាបរិស្ថានបរិស្ថានដល់ក្មួយៗជាសិស្សានុសិស្ស នៅវិទ្យាល័យ ឈើទាលជ្រំ...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ថ្លែងថា ការងារកែទម្រង់មុខងារសាធារណៈ រយៈពេល១៥ ខែកន្លងមកប្រសិនបើគ្មានការមូលមតិគ្នា និងការអនុវត្តការងារដោយមានភាពទទួលខុសត្រូវខ្ពស់ វិជ្ជាជីវៈទេការកែទម្រង់មុខងារសាធារណៈក៏មិនអាចទៅមុខរួចដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងបែបនេះ ក្នុងឱកាសពិធី វិបស្សនា បូកសរុប និងកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្រ្ដីរាជការស៊ីវិលឱ្យចូលបម្រើការងារនៅតាមក្រសួងស្ថាប័ន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៥នេះ នៅខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះឯកឧត្តមបានថ្លែងថា...
ប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញអណ្តាតភ្លើងដ៏សន្ធោសន្ធៅ និងផ្ទៃមេឃពណ៌ក្រហមពីចំងាយ។យ៉ាងហោចណាស់មនុស្ស ៥១នាក់បានស្លាប់ និងជាង១០០ នាក់បានរងរបួសនៅក្នុងភ្លើងឆេះក្លឹបរាត្រីមួយនៅ North Macedonia នេះបើយោងតាមក្រសួងមហាផ្ទៃ។ អគ្គិភ័យបានឆាបឆេះឡើង នៅព្រឹកថ្ងៃអាទិត្យនៅឯក្លឹប Pulse ក្នុងទីក្រុង Kocani ជាទីប្រជុំជនមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានី Skopje ។ វីដេអូដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញថា អគារបានឆាបឆេះយ៉ាងសន្ធោសន្ធៅដោយមានផ្សែងហុយឡើងលើអាកាសនៅពេលយប់។ អគ្គិភ័យនេះ ត្រូវបានគេនិយាយថា បានចាប់ផ្តើមប្រហែលម៉ោង ៣ម៉ោងក្នុងស្រុក...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូន សម្តចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ យោងតាម ព្រះរាជក្រឹត្យ បានបញ្ជាក់ថា...
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥ កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការសម្របសម្រួលព័ត៌មានដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង» បានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារ សម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងយុវជនបង្គោលទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គម នៃក្រុមការងារយុវជនគណបក្សគ្រប់មន្ទីរអង្គភាព ឃុំ ក្រុង ស្រុក នៃខេត្តកំពង់ឆ្នាំង ចំនួនជិត១ពាន់នាក់។ ក្រោយឯកឧត្តម ស៊ុន...
ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលខេត្តកោះកុង បានចុះត្រួតពិនិត្យរួមគ្នាពីផលប៉ះពាល់ពីគម្រោងស្ថាបនាទំនប់ទប់ទឹកប្រៃប្រវែង១០គីឡូម៉ែត្រ នៅភូមិសាស្រ្តឃុំថ្មស ស្រុកបូទុមសាគរ។ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សាគ្នារវាងរដ្ឋបាលខេត្តកោះកុង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានស្រុកបូទូមសាគរ អំពីគម្រោងសាងសង់ទំនប់ទប់ទឹកប្រៃស្ថិតនៅភូមិចំការលើ និងភូមិស្រែថ្មី មុននឹងដំណើរការស្ថាបនាជាផ្លូវការ។ ឯកឧត្តម ឈុន ពុធថារិទ្ធ អគ្គនាយកនៃអគ្គនាយកនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ថា ក្រុមការងារជំនាញកំពុងសម្របសម្រួលអំពីផលប៉ះពាល់នានាជាមួយមន្ទីរបរិស្ថាន និងរដ្ឋបាលឃុំថ្មស និងសុំគោលការណ៍បន្ថែមពីរដ្ឋបាលខេត្តកោះកុង ដើម្បីរកច្រកចេញសម្រាប់សាងសង់ទំនប់ការពារទឹកប្រៃ១ខ្សែខាងលើនេះ...
ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្ដសៀមរាប បានសហការគ្នារៀបចំព្រឹត្ដិការណ៍ សម្ដែងសិល្បៈអន្ដរជាតិ សៀមរាបអង្គរ ដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ។ព្រឹត្ដិការណ៍នេះ ធ្វើឡើងនៅរាត្រីថ្ងៃទី១៥ខែមីនាឆ្នាំ២០២៥នៅសួនក្បែព្រះរាជដំណាក់ក្រុងសៀមរាប។ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងថា «ព្រឹតិ្តការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ»បង្ហាញអំពីសិល្បៈអរូបីយ ស្របជាមួយជំនាញ ចំណេះដឹងហត្ថកម្ម ដោយបានសំដែងចេញជាតម្លៃពិតរបស់វប្បធម៌ជាតិ បញ្ចេញជាសោភណភាព នៃគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់សិល្បករ-សិល្បការិនីគ្រប់ៗរូប...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៥នេះ បានបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញបាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។ សម្ដេចនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ រដ្ឋបាលរាជធានីភ្នំពេញតែងរៀបចំមានការសម្ដែងសិល្បៈបុរាណ ប្រពៃណី សម័យ បណ្ណាល័យចល័ត កន្លែងលក់ដូរ និងកន្លែងកម្សាន្តសប្បាយផ្សេងៗ...