ព័ត៌មាន
ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ស្វាគមន៍ចំពោះបទឈប់បាញ់រវាងកម្ពុជា-ថៃ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីធានាថា កិច្ចព្រមព្រៀងនេះត្រូវបានគោរព
ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេន នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសស្វាគមន៍ចំពោះបទឈប់បាញ់រវាង កម្ពុជា-ថៃដែលចូលជាធរមាននៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូនេះ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីធានាថាកិច្ចព្រមព្រៀងនេះត្រូវបានគោរព។

ឯកឧត្តមបានសរសេរនៅលើហ្វេសប៊ុកថា៖«ខ្ញុំសូមស្វាគមន៍ចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាដោយប្រទេសកម្ពុជា និងប្រទេសថៃ ចូលជាធរមាននៅម៉ោង 12:00 (UTC+7) ថ្ងៃទី២៧ ខែធ្នូនេះ។ ការសម្រេចចិត្តបញ្ឈប់ការប្រយុទ្ធគ្នា និងរក្សាកងកម្លាំងនៅនឹងកន្លែង បានឆ្លុះបញ្ចាំងពីការទទួលស្គាល់រួមគ្នាថា ការអត់ធ្មត់គឺត្រូវបានទាមទារ ជាពិសេសដើម្បីផលប្រយោជន៍ជនស៊ីវិល»។
ឯកឧត្តមបានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមបានកំណត់វិធានការជាក់ស្តែង និងវិជ្ជមាន រួមទាំងការផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន ( AOT) និងការទំនាក់ទំនងដោយផ្ទាល់រវាងអាជ្ញាធរការពារជាតិ។ ទាំងនេះបានផ្តល់មូលដ្ឋានសម្រាប់ស្ថិរភាព ហើយឯកឧត្តម សង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តវាដោយស្មោះត្រង់។
ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងថា នៅពេលដែលប្រទេសម៉ាឡេស៊ីប្រគល់ភារកិច្ចជាប្រធានអាស៊ានទៅឱ្យប្រទេសហ្វីលីពីននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦, ម៉ាឡេស៊ី និងអាស៊ាននឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីធានាថា កិច្ចព្រមព្រៀងត្រូវបានគោរព និងធានាថាកិត្យានុភាព និងភាពជឿជាក់របស់អាស៊ានជាតំបន់សន្តិភាពត្រូវបានរក្សា៕

-
ព័ត៌មាន7 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន7 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន7 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា