ព័ត៌មាន
ទាហានឈ្លានពានថៃនៅតែបន្តបាញ់ផ្លោងចូលកម្ពុជាបើទោះបីថ្ងៃនេះមានកិច្ចប្រជុំពិសេស GBC ដោយមានវត្តមានអ្នកសង្កេតការណ៍ AOTក្តី
ទាហានឈ្លានពានថៃនៅតែបន្តបាញ់ផ្លោងយ៉ាងកំរោលចូលមកលើដែនអធិបតេយ្យកម្ពុជាដដែល បើទោះបីជាថ្ងៃនេះភាគីកម្ពុជា និងថៃ បានឯកភាពគ្នាបើកកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃក៏ដោយ ខណៈការបាញ់ប្រហារដោយមិនរើសគោលដៅនេះបានធ្លាក់ចូលទីប្រជុំជននៅខេត្តបន្ទាយ មានជ័យ និងគោលដៅជាច្រើនទៀតនៅតំបន់យោធភូមិភាគទី៤ និងយោធភូមិភាគទី៥របស់កម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ដោយមិនខ្វល់រឿងកិច្ចប្រជុំGBCទាំងព្រឹកព្រលឹមថ្ងៃនេះទាហានឈ្លានពានថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា និងបានទម្លាក់គ្រាប់បែកចំនួន ១៦គ្រាប់ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដោយបណ្តាលឲ្យសិស្សានុសិស្សកំពុងសិក្សា និងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាមានការភិតភ័យនាំគ្នារត់រកកន្លែងសុវត្ថិភាព និងបន្តបាញ់ផ្លោងជាច្រើនគោលដៅទៀតនៅភូមិសាស្រ្តយោធភូមិភាគីទី៤ និងយោធភូមិ ភាគទី៥របស់កម្ពុជា។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងទៀតថាគិតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះគឺមានរយៈពេល២១ថ្ងៃហើយ ដែលទាហានឈ្លានពានថៃបានក្បត់ និងកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា ដោយបន្តបាញ់ផ្លោងចូលមកកម្ពុជា ដោយមិនរើសគោលដៅចំលើជនស៊ីវិលស្លូតត្រង់កម្ពុជាបានបណ្តាលឲ្យជនស៊ីវិលកម្ពុជា ស្លាប់ និងរងរបួសជាច្រើននាក់ និងជាងប្រាំមួយសែននាក់បានកំពុងភៀសសឹក។
យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានលើក ឡើងទៀតថាបើទោះបីទាហានឈ្លានពានថៃ បន្តបាញ់ផ្លោងមកលើដែនអធិបតេយ្យកម្ពុជាមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធឧទ្ធោបករណ៍ដ៏សាហាវ ដូចជាយន្តហោះចម្បាំង F-16 យន្តហោះ T50 នាវាចម្បាំង អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុលយ៉ាងណាក្តី ក៏វីរកងទ័ព និងវីរនគរបាលកម្ពុជា បានកំពុងតស៊ូយ៉ាងស្វិតស្វាញដ៏អង់អាចក្លាហាន និងមោះមុតបំផុត ប្រយុទ្ធប្រឆាំងជាមួយសត្រូវឈ្លានពានគ្រប់ដំណាក់កាលទាំងអស់ដើម្បីការពារនូវដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ប៉ុន្តែការបាញ់តបតរបស់វីរកងទ័ពកម្ពុជានេះ គឺសំដៅទៅលើតែចោរឈ្លានពានប៉ុណ្ណោះ មិនដូចទាហានឈ្លានពានថៃបាញ់ប្រហារដោយមិនរើសគោលដៅ បាញ់មកលើតែជនស៊ីវិលកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់
-
ព័ត៌មាន23 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន