នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទីV ដែលប្រារព្ធធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ សន្និបាតនេះបានធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម...
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជីវករលក់ជី និងថ្នាំកសិកម្មជាង១០០នាក់ នៅខេត្តបន្ទាយមានជ័យ បានស្វែងយល់ថា ការផ្សព្វផ្សាយបញ្ហាអវិជ្ជមានផ្សេងៗ ទាក់ទងនឹងវិស័យកសិកម្ម មិនបានជួយដល់កសិករនោះទេ ប៉ុន្តែអាចនាំឱ្យតម្លៃកសិផលកាន់តែធ្លាក់ចុះលឿនទៅវិញ។ សូមជម្រាបជូនថា ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា និងឯកឧត្តម ប្រាក់ ដាវីដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម បានជួបសំណេះសំណាលជាមួយម្ចាស់ដេប៉ូជី...
ក្នុងគោលបំណងលើកកម្ពស់វិស័យការងារ ក្រុមប្រឹក្សាជាតិសហជីព បានប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការផ្សព្វផ្សាយកម្មវិធីគោលនិយោបាយអាទិភាពថ្មីរបស់រាជរដ្ឋាភិបាលទៅកាន់កម្មករនិយោជិត ពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ១,៥លាននាក់ ដើម្បីបព្រ្ជាបការយល់ដឹងឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកបានលើកឡើងថា ដោយសារការមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ១,៥លាន នេះ ក្រៅពីយុវជនដែលមកពីគ្រួសារក្រីក្រ និងមកពីគ្រួសារងាយរងហានិភ័យ រាជរដ្ឋាភិបាលក៏តែងតែជំរុញលើកទឹកចិត្តដល់កម្មករនិយោជិត...
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ខែមករានេះ គុណភាពខ្យល់នៅខេត្តចំនួន៤ ស្ថិតនៅបន្ទាត់ពណ៌ក្រហម (ការបំពុលខ្លាំង) ខណៈរាជធានីភ្នំពេញ និងខេត្តដៃទៀត ស្ថិតនៅបន្ទាត់ពណ៌ខៀវ បៃតង លឿង និងទឹកក្រូច ដែលជាពណ៌បញ្ជាក់ថា គុណភាពខ្យល់មិនបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ។ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែមករានះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៤រសៀលថ្ងៃទី២៤ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គុណភាពខ្យល់នៅខេត្តចំនួន៤ស្ថិតនៅបន្ទាត់ពណ៌ក្រហម(ការបំពុលខ្លាំង) ដែលក្នុងនោះរួមមាន៖ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប និងខេត្តកោះកុង។ ដោយឡែក...
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានជម្រាបជូនដល់ប្រជាពលរដ្ឋចូលរួម ការពារសុខភាពបណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស ខណៈក្នុងប៉ុន្មានថ្ងៃនេះរាជធានី ខេត្ត មួយចំនួនរបស់កម្ពុជា បានរងឥទ្ធិពលខ្យល់ពុលក្នុងកម្រិតខ្ពស់។ ក្រសួសុខាភិបាលបានជម្រាបជូនសាធារណជនឱ្យបានជ្រាប យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននាពេលថ្មីៗនេះ និងជាបន្តបន្ទាប់ បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រ ពីខេត្តមួយទៅខេត្តមួយ។ ដើម្បីវាយតម្លៃផលប៉ះពាល់ទៅលើ សុខភាព និងបរិស្ថាន ក្រសួងបរិស្ថានបានបែងចែកសន្ទស្សន៍គុណភាពខ្យល់ (AQI) ជា ៦កម្រិត រួមមាន...
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអនុប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយស និងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិការដ្ឋសភាព្រឹទ្ធសភាមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល...
នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងលោក Allen Zhang អនុប្រធាននៃ Alibaba Cloud (Singapore) Private Limited បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជិថល...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ប្រព័ន្ធរំដោះ និងពង្វាងទឹក ចេញពី ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ អាចពង្វាងទឹក និងរំដោះទឹកបានប្រ មាណ៧០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី ខណៈគម្រោងទំាងអស់នេះសម្រេចបានស្ទើតែមួយរយភាគរយ ហើយនោះ។ តាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន លើកឡើងថា...
កោះកុង ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង និងក្រុមការងារ បានដឹកនាំនិស្សិតអាហារូបករណ៍ អ.ម.ត ប្រគល់អំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាត, អ្នករត់ម៉ូតូឌុប, អ្នករត់កង់បី និងអ្នកគ្មានទីពឹង ចំនួន ៦០០ គ្រួសារ...
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការប្រកាសអំពីគម្រោងចំនួន១១,៧លានដុល្លារ ដែលមានគោលបំណងពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាលសម្រាប់កំណែទម្រង់អភិបាលកិច្ច និងការធ្វើឲ្យស្ថាប័ននេះប្រសើរឡើង។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំបូកសរុប សម្រាប់ការសិក្សាស៊ីជម្រៅនៃគម្រោងដែលធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល, នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំបញ្ចប់ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រី Shin Jungyeon នាយកស្តីទីនៃការិយាល័យ KOICAកម្ពុជា ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងសហការរវាង KOICA និងរដ្ឋាភិបាលកម្ពុជា។...