ព័ត៌មាន
ក្រសួងសាធារណការ គាំទ្រវត្តមានសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប និងអញ្ជើញម្ចាស់ក្រុមហ៊ុនមកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតនាវា
ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះថា ក្រសួងគាំទ្រវត្តមានសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប និងអញ្ជើញម្ចាស់ក្រុមហ៊ុនមកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតិនាវា។
លោក ផន រឹម បានថ្លែងថា ប៉ុន្មានថ្ងៃមកនេះ ឃើញការចែកចាយរូបភាព និងចុះផ្សាយពីសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)។ ត្រង់ចំណុចនេះ យើងអាចទាញថយក្រោយទៅកាលពីច្រើនឆ្នាំមុនពេលដែលសេវាកម្មដឹកជញ្ជូនផ្លូវគោក និងផ្លូវអាកាស នៅមានការលំបាក និងមិនសូវទំនើប យើងតែងឃើញទូកល្បឿនល្បឿនភ្នំពេញ-សៀមរាប និងសៀមរាប-ភ្នំពេញ មានសកម្មភាពសេវាកម្មយ៉ាងមមារញឹក។
លោកបានបន្តថាក្នុងអំឡុងក្រោយៗមកទៀត ក៏ស្ងាត់បាត់វត្តមាន បន្ទាប់ពីមានការរីកចម្រើនដ៏ខ្លាំង នូវការដឹកជញ្ជូនតាមផ្លូវគោក ជាពិសេសបន្ទាប់ពីផ្លូវជាតិលេខ៦ បានសាងសង់រួចរាល ហើយការដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែទំនើប ងាយស្រួល រហ័ស តម្លៃសមរម្យ បូករួមនឹងបញ្ហាហិរញ្ញវត្ថុក្រុមហ៊ុនអាជីវកម្មផងនោះ។
លោក ផន រឹម បានថ្លែងបញ្ជាក់ថា៖«ការលេចវត្តមានសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)នាពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកជាបច្ច័យដ៏ល្អ និងបានផ្តល់នូវជម្រើសកាន់តែសំបូរបែប ដល់អ្នកដំណើរ ជាពិសេសភ្ញៀវទេសចរ ដែលនិយមធ្វើដំណើរតាមផ្លូវទឹក គយគន់ទេសភាពបឹងទន្លេសាប ព្រៃលិចទឹក សត្វស្លាប និងទស្សនាភូមិឋានអ្នកភូមិរស់នៅលើផ្ទៃទឹកជាដើម»។
លោកបន្ថែមថា ទន្ទឹមនឹងនោះ នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការដោយអញ្ជើញម្ចាស់ក្រុមហ៊ុនមកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតិនាវា ព្រមទាំងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ។ ជារួម ក្រសួងសាធារណការ និងដឹកជញ្ជូន តែងគាំទ្រសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹក និងជំរុញឱ្យមានសេវាកម្មនេះឡើងវិញ ដើម្បីជំរុញវិស័យទេសចរណ៍ និងការផ្តល់ជម្រើសកាន់តែសំបូរបែបដល់អ្នកដំណើរ៕






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន