ព័ត៌មាន
សមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
ដើម្បីជួយសិស្សានុសិស្សលើផ្នែកគីមីវិទ្យា នៅឆ្នាំ២០២៦ សមាគមគីមីកម្ពុជា នឹងបង្កើតក្លឹបគីមី នៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្ស ពិសេសនឹងជួយបង្រៀនសិស្សខ្សោយលើផ្នែកគីមីវិទ្យា ដើម្បីឱ្យពួកគេបានសិក្សាតាមឱ្យទាន់ ហើយក៏ដើម្បីជួយលើកកម្ពស់លើមុខវិជ្ជាគីមីផងដែរ។
បញ្ជាក់ប្រាប់ BTV ក្រោយពិធីបើកសន្និសីទអន្តរជាតិសមាគមគីមីកម្ពុជា លោកជំទាវ សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជា បានប្រាប់ថា សន្និសីទអន្តរជាតិលើកនេះ មានការចូលរួមពីសមាគមគីមីកម្ពុជា និងសមាគមគីមីជប៉ុន ដើម្បីរួមគ្នាបង្ហាញលទ្ធផលនៃការធ្វើពិសោធន៍ ក្រោយពីបានសិក្សាស្រាវជ្រាវកន្លងមក។ លោកជំទាវបានបន្តថា សមាគមគីមីកម្ពុជា បានបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូ ផ្នែកគីមីវិទ្យា បានចំនួន២៣រាជធានី.ខេត្តហើយ ដើម្បីឱ្យលោកគ្រូអ្នកគ្រូ កាន់តែយល់ដឹងគីមីវិទ្យា ពិសេសផ្នែកពិសោធន៍គីមីវិទ្យាផ្ទាល់តែម្តង ហើយការបណ្តុះបណ្តាលទំាងនោះ គឺចង់ឱ្យលោកគ្រូអ្នកគ្រូ យកទៅបង្រៀនសិស្សឱ្យកាន់តែយល់ដឹងបន្ថែមមុខលើមុខវិជ្ជាគីមី ហើយសមាគមគីមីវិទ្យា នឹងសហការជាមួយក្រសួងអប់រំ ដោយនៅឆ្នាំ២០២៦ នឹងបង្កើតឱ្យមានក្លឹបគីមីវិទ្យានៅតាមវិទ្យាល័យនានាដើម្បីជួយបង្រៀនសិស្សបន្ថែម ពិសេសគឺសិស្សដែលខ្សោយគីមីវិទ្យា។
ចំណែកឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា សន្និសីទអន្តរជាតិនៃសមាគមគីមីកម្ពុជា នៅពេលនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីផ្តល់ឱកាសឱ្យអ្នកសិក្សាស្រាវជ្រាវផ្នែកគីមីវិទ្យាទំាងអស់ បានមកជួបជុំគ្នា និងបានបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវ ដើម្បីគំណត់រូបមន្តសម្រាប់ចងក្រងជាឯកសារដើម្បីទុកឱ្យសិស្សនិស្សិត បានសិក្សាបន្ត ដូចនេះឯកឧត្តមសង្ឃឹមថា តាមរយៈសន្និសីទអន្តរជាតិនៃសមាគមគីមីកម្ពុជានៅពេលនេះ នឹងទទួលបានលទ្ធផលជាវិជ្ជមាន សម្រាប់កម្ពុជា-ជប៉ុន ដែលបានរួមគ្នាធ្វើសន្និសីទរួមគ្នានៅពេលនេះតែម្តង។
សូមបញ្ជាក់ថា សមាគមគីមីកម្ពុជា បានបង្កើតឡើងមានរយៈពេលជាង១០ឆ្នាំមកហើយ ដែលបានបង្កើតចេញពី សាស្ត្រាចារ្យផ្នែកគីមីវិទ្យា ក្នុងគោលបំណងដើម្បីសិក្សាស្រាវជ្រាវ និងរកអ្វីថ្មីៗពាក់ព័ន្ធនឹងគីមីវិទ្យា ដើម្បីចងក្រងឱ្យសិស្សនិស្សិតបានសិក្សារៀនសូត្រ រួមនឹងផលវិបាកនៅការប្រើប្រាស់គីមី និងគុណសម្បត្តិនៃការប្រើប្រាស់គីមីផងដែរ៕ អត្ថបទ៖ គង់ រ៉េន





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន