ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួនជាង៤០០នាក់ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(UHS)។ ក្នុងពិធីសំណេះសំណាលខាងលើនេះ ក៏មានការអមដំណើរពីឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម...
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើការងាររៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាខណ្ឌទាំង១៤ ដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ចាត់ទុកកិច្ចការងារនេះ ជាកិច្ចការសំខាន់។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់...
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក.ខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យចុះពិនិត្យទីតាំងដែលរដ្ឋបាលខេត្តស្ទឹងត្រែងបានផ្តល់ជូនសម្រាប់ធ្វើជាទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត។ នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា តបតាមអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី...
ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥នេះ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ២០ ដែលមាន ថវិកាសរុបជាង ២៣លាន ដុល្លារអាមេរិក។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា...
ភ្នំពេញ៖អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តពោធិ៍សាត់ចំនួន១២០នាក់ ដែលបានចូលរួមកម្មវិធីសំណេះសំណាលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងក្តីរីករាយ និងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលផ្តោតលើយន្តការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ សូមជម្រាបជូនថា ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត...
ព្រៃវែង៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន តំបន់ប្រតិបត្តិការសឹករងព្រៃវែង យោធភូមិភាគទី២ កងទ័ពជើងគោក តាមរយៈឧត្ដមសេនីយ៍ទោ មឿន សាម៉ន មេបញ្ជាការ...
បន្ទាប់ពីការប្រកួតរវាងក្រុមសមាជិកលីគកំពូលកម្ពុជា និងក្រុមឡើងមកពីថ្នាក់ខេត្ត នឹងមានការប្រកួត ៣គូទៀត ដែលជាជំនួបរវាងក្រុមសមាជិកលីគកំពូល នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នៅថ្ងៃទី២២-២៣ ខែមករានេះ ។ សម្រាប់បេក្ខភាពលីគ ដែលត្រូវជួបក្នុងជើងទី១ ឆ្ពោះទៅប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយនេះ រួមមានថ្ងៃពុធនេះ មាន ២គូ គឺក្រុមគិរីវង់សុខសែនជ័យ ត្រូវបើកទ្វារផ្ទះទទួលក្រុមឡាយហ្វខេត្តព្រះសីហនុ នាវេលាម៉ោង...
ឧត្តរមានជ័យ៖ ដើម្បីជួយសង្គ្រោះជីវិតមនុស្សប្រកបដោយមនុស្សធម៌ ក្នុងករណីកើតមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ដែលត្រូវការឈាមជាចាំបាច់ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្ដរមានជ័យ បានដឹកនាំសមាជិក-សមាជិកាក្រុមគ្រួសារ ស.ស.យ.ក. ខេត្តជាង១០០នាក់ បរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិត និងចែកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់អ្នកជំងឺក្រីក្រ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត នាព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២៥នេះ។ ក្នុងពិធីនោះដែរ ឯកឧត្ដម មាន...
ព្រះវិហារ៖ អគារសិក្សា ១ខ្នង មាន ៥បន្ទប់ និងអគារអន្តេវាសិកដ្ឋានសិស្សប្រុស ១ខ្នង មាន៤បន្ទប់ព្រមទាំងសមិទ្ធផលនានា ក្នុងសាលាវិទ្យាល័យសង្គមថ្មី ស្ថិតក្នុងឃុំចំរេីន ស្រុកសង្គមថ្មី ដែលឧបត្ថម្ភដោយអង្គការសម្រេចសុបិនកុមារកម្ពុជា ត្រូវបានបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរស្រុក និងឃុំ...
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ ពូលA នៅកីឡដ្ឋានរបស់ម្ចាស់ផ្ទះ នាខេត្ត Thanh Hoa ប្រទេសវៀតណាម ខណៈលោក Pep Munoz គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជាថា នឹងធ្វើគ្រប់យ៉ាង ដើម្បីដណ្ដើមជ័យជម្នះក្នុងការប្រកួតដ៏សំខាន់នេះ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត នៅល្ងាចថ្ងៃអង្គារ លោក Pep បានសម្ដែងការចាប់អារម្មណ៍ ចំពោះរបៀបលេងរបស់ក្រុម Thanh Hoa ដែលកំពុងធ្វើបានល្អ ទាំងក្នុងលីគ និងពានអន្ដរជាតិ...