ព័ត៌មាន
គណៈប្រតិភូចម្រុះកម្ពុជា ចូលរួមកម្មវិធីអាស៊ីប៊ែកឡាំង ក្នុងចំណោម ៦៣ប្រទេសទ្វីបអឺរ៉ុប និងអាស៊ី
ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួម កម្មវិធីអាស៊ីប៊ែកឡាំងឆ្នាំ២០២៥ ក្រោមប្រធានបទ “ការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍” ចាប់ពីថ្ងៃទី២៤-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ តបតាមការអញ្ជើញពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់ (GIZ) ប្រចាំកម្ពុជា។
សមាសភាពគណៈប្រតិភូកម្ពុជា រួមមាន តំណាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុនធុរកិច្ចថ្មីក្នុងវិស័យផ្សេងៗដូចជា Vp.Start (បច្ចេកវិទ្យាថាមពល), Pilltech (បច្ចេកវិទ្យាសុខាភិបាល), Bookmebus ( បច្ចេកវិទ្យាដឹកជញ្ជូន) និង Konektagri (បច្ចេកវិទ្យាកសិកម្ម)។ ធុរកិច្ចថ្មីកម្ពុជាក៏មានឱកាសធ្វើបទបង្ហាញនិងតាំងពិពណ៌ពីសេវាកម្មនវានុវត្តន៍របស់ខ្លួននៅក្នុងកម្មវិធីផងដែរ។
កម្មវិធីនេះមានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ ស្ថាបនិកធុរកិច្ចថ្មី អ្នកវិនិយោគ និងអ្នកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសកលប្រហែល ១៧០០នាក់ មកពី ៦៣ប្រទេស នៅទូទាំងទ្វីបអឺរ៉ុប និងអាស៊ី។ ឯកឧត្តមក៏ត្រូវបានអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សារៀបចំដោយ ក្រសួងបរិវត្តកម្មឌីជីថល និងទំនើបកម្មរដ្ឋាភិបាល ក្រោមប្រធានបទ “ការផ្តល់ជូនអាជីវកម្មបច្ចេកវិទ្យាអឺរ៉ុប៖ កំណើនឌីជីថលសម្រាប់អាស៊ី” ដើម្បីចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងឱកាសវិនិយោគអាស៊ី-អឺរ៉ុប និងកិច្ចពិភាក្សារៀបចំដោយ GIZ ក្រោមប្រធានបទ”សិក្ខាសាលាស្តីពីនវានុវត្តន៍ឌីជីថលបៃតង” ផងដែរ។
ការចូលរួមកម្មវិធីនេះ ផ្តល់ឱ្យប្រតិភូកម្ពុជានូវ៖
– ការផ្សព្វផ្សាយពីសេវាកម្មនវានុវត្តរបស់ធុរកិច្ចថ្មីកម្ពុជាលើឆាកអន្តរជាតិ
– ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី និងអ្នកវិនិយោគ អាឡឺម៉ង់ និងប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត
– ការស្វែងយល់ពីបទពិសោធន៍ថ្មីៗទាក់ទងគោលនយោបាយស្តីពីធុរកិច្ចថ្មី ការផ្តល់មូលនិធិ និងការជំរុញនវានុវត្តន៍។






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន