ព័ត៌មាន
ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពការងារជំពូក២១ នៅ ៣ខេត្ត
ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម (គល) ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងនាយកដ្ឋានវិស្វកម្ម បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ។
ក្នុងដំណើរបេសកកម្ម ក្រុមការងារលទ្ធកម្មក្រសួង និងមន្ត្រីជំនាញអន្តរក្រសួង បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ រួមមាន៖
ទី១. ការងារស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងចាស់ ប្រវែង ២.៤០៣ម៉ែត្រ នៅឃុំជ័យធំ និង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោយចប់ធានាគុណភាពរយៈពេល ១២ខែ
ទី២. ការងារសាងសង់ទំនប់អាងទឹកពាម និងសាងសង់សំណង់សិល្បការ្យ នៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយចប់ធានាគុណភាពរយៈពេល ១២ខែ
ទី៣. ការងារជួសជុលទំនប់អាងទឹកស្រែល្អ និងសាងសង់សំណង់សិល្បការ្យ នៅក្នុងឃុំបាក់អន្លង់ ស្រុកត្រពាំងប្រាសាទ និងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយចប់ធានាគុណភាពរយៈពេល ១២ខែ។
ជាលទ្ធផល ក្រុមការងារអន្តរក្រសួងបានវាយតម្លៃថា ប្រព័ន្ធទាំងបីខាងលើទទួលបានការជួសជុលថែទាំល្អប្រសើរ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស រួមជាមួយសោភ័ណភាព ដោយតម្រូវឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីអាចធានាបាននូវគុណតម្លៃយូរអង្វែង សម្រាប់ជួយធ្វើឱ្យប្រសើរឡើងសេដ្ឋកិច្ច-សង្គម តាមរយ: ការស្រោចស្រព ទេសចរណ៍ ផ្លូវគមនាគមន៍ ទឹកស្អាត និងការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងតំបន់៕





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន