ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងផ្ទេរធនធានសុខាភិបាលទៅមូលដ្ឋាន ដើម្បីផ្ដល់សេវាមានគុណដល់ពលរដ្ឋ
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាន នឹងកំពុងផ្ទេរធនធាននានា ក្នុងវិស័យសុខាភិបាលឱ្យបានទៅដល់មូលដ្ឋាន ដើម្បីផ្ដល់សេវាមានគុណល្អជូនដល់ពលរដ្ឋ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសណ៍ថា រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ បានយកចិត្តទុកដាក់ជាសំខាន់ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានសេវាសុខាភិបាល ក្នុងនោះលទ្ធភាពទី១ គឺការពង្រីកសេវាសុខាភិបាល តាមរយៈការជំរុញសេវាសុខាភិបាលទៅមូលដ្ឋាន ការកសាងប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ដែលការងារនេះបានពង្រីកជាប្រចាំ បូកផ្សំជាមួយនឹងការកសាងពង្រឹងហេដ្ឋារចនាសមព័ន្ធតភ្ជាប់ ដែលនេះជាកិច្ចការងារដ៏សំខាន់សម្រាប់គាំទ្រដល់ពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។
សម្ដេចធិបតីមានប្រសាសន៍ថា រាជរដ្ឋភិបាល បាននឹងកំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបំពាក់ឧបករណ៍ពេទ្យ ការបណ្ដុះបណ្ដាល ការជ្រើសរើស និងការពង្រាយគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស ក៏ដូចជាការផ្គត់ផ្គង់ឱសថជាសារវន្ត នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ស្រុក ខេត្ត ដើម្បីពង្រឹងសមត្ថភាពផ្ដល់សេវាថែទាំសុខភាពដោយគុណភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
សម្ដេចបន្តថា លើសនេះរាជរដ្ឋាភិបាលបានពង្រីកបន្ថែមនៃការគ្រប់ដណ្ឌប់នៃកម្មវិធីមូលនិធិសមធម៌សង្គមសុខាភិបាលជូនដល់គ្រួសារងាយរងគ្រោះ និងក្រុមគោលដៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ប.ស.ស. ដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស និងប្រជាជនស្វ័យនិយោជន៍ ដែលឈរលើគោលការណ៍ស្ម័គ្រចិត្ត ព្រមទាំងវិធីជំនួយសង្គមផ្សេងទៀត ដល់ប្រជាជនគោលដៅ។
សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជានីកាលមុនៗនៃរដ្ឋសភា ចាត់ទុការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ នៅក្នុងនោះសុខភាពល្អរួមចំណែកយ៉ាងសំខាន់ដល់សមត្ថភាពក្នុងការស្រូបយកចំណេះដឹងទូលំទូលាយ និងជំនាញឯកទេសពិតប្រាកដប្រកបដោយសីលធម៌វិជ្ជាជីវ ដែលទាំងនេះ គឺជាអាទិភាពគន្លឹះទីមួយដែល ដើម្បីជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ភាពធន់ និងចីរភាព។
សម្ដេចបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលតែងតែខិតខំរិះរកយន្តការចាំបាច់នានា ដែលមានប្រសិទ្ធភាព និងការវិភាជថវិកាយ៉ាងច្រើនជាបន្តបន្ទាប់ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូបឱ្យកាន់តែប្រសើរជាលំដាប់ ដោយផ្ដោតជាសំខាន់លើការកាត់បន្ថយការឈឺ និងការស្លាប់ដែលបណ្ដាលមកពីជំងឺជាពិសេសជំងឺមិនឆ្លងចំបងៗ ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា និងទារកកម្ពុជា និងអាហារូបត្ថម្ភ ការការពារសុខភាពសាធារណៈ និងការការពារ និងគ្រប់គ្រងគ្រោះអាសន្នសុខភាពជាដើម។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញគោលនយោបាយអាទិភាពចំនួន ៦ ចំណុចសម្រាប់ចាប់ផ្ដើមអនុវត្តភ្លាមៗនៅក្នុងឆ្នាំ ២០២៣ នៅក្នុងនោះកម្មវិធីគោលនយោបាយអាទិភាពទី១ គឺការពង្រីកសេវាសុខភាពសុខាភិបាល ឆ្ពោះទៅរកការគ្រប់ដណ្ដប់សុខភាពជាសកលដោយចាប់ផ្ដើមពីទី១ ការផ្គត់ផ្គង់សេវាជូនគ្រោះសារងាយរងហានិភ័យប្រមាណជាង ៤០ ម៉ឺនគ្រួសារ ដែលមានសមាជិកសរុបចំនួន ១,៥ លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល។ ទី២ ការពង្រីករបបថែទាំសុខភាព ប.ស.ស. ទាំងសម្រាប់កម្មករនិយោជិត និងមន្រ្ដីសាធារណៈដែលគ្រប់ដណ្ដប់បន្ថែមដោយសមាជិកគ្រួសារនៅក្នុងបន្ទុកប្រមាណ ៣ លាននាក់តាមគោលការណ៍ស្ម័គ្រចិត្ត។ សរុប គម្រោងទាំងពីរនឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤ លាននាក់ ទទួលបានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព៕







-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
