ព័ត៌មាន
នាវា HMS SPEY មកបំពេញទស្សនកិច្ចជាលើកទីពីរនៅកម្ពុជាសម្រាប់ការធ្វើសមយុទ្ធរួមពីរថ្ងៃជាមួយកងទ័ពជើងទឹកកម្ពុជា
ភ្នំពេញ ៖ នាវាចម្បាំងរបស់ចក្រភពអង់គ្លេស HMS SPEY បានមកទស្សនកិច្ចកំពង់ផែក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ ជាកន្លែងដែលនាវានេះបានចូលរួមក្នុងសមយុទ្ធហ្វឹកហាត់រួមគ្នារយៈពេលពីរថ្ងៃជាមួយកងទ័ពជើងទឹកកម្ពុជា។
មេបញ្ជាការ Paul Caddy មេបញ្ជាការនៃនាវា HMS Spey បានដឹកនាវិករបស់គាត់ក្នុងការទទួលមន្ត្រីចំនួន ៣០ នាក់ នៃកងទ័ពជើងទឹកកម្ពុជាសម្រាប់សមយុទ្ធនៅថ្ងៃអង្គារ (ទី ២៤) និងថ្ងៃព្រហស្បតិ៍ (ទី ២៤) ។ លំហាត់សមយុទ្ធនេះគ្របដណ្តប់លើការធ្វើនាវាចរណ៍ Man Overboard Procedure បច្ចេកទេសពន្លត់អគ្គិភ័យ និងលំហាត់នានាជាច្រើនទៀត។ មេបញ្ជាការ Paul Caddy បានមានប្រសាសន៍ថា “ការហ្វឹកហ្វឺនទ្វេភាគី ដែលយើងបានធ្វើជាមួយកងទ័ពជើងទឹកកម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការរៀនសូត្ររួមគ្នា និងពង្រឹងភាពជាដៃគូដែលកំពុងរីកចម្រើនរវាងចក្រភពអង់គ្លេស និងកងកម្លាំងប្រដាប់អាវុធកម្ពុជា”។
លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា “ពេលដែលខ្ញុំឈរលើកចុងក្រោយនៅលើនាវា HMS Spey ក្នុងក្រុងព្រះសីហនុ ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់កាលពីឆ្នាំ២០២៣ ពួកយើងពិតជារំភើបជាមួយនឹងទំនាក់ទំនងលើវិស័យការពារជាតិថ្មីនេះ។ យើងបានតែងតាំងអនុព័ន្ធយោធាអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាដំបូងក្នុងទសវត្សរ៍ឆ្នាំ ២០២២។ នាវា HMS Spey គឺជានាវាចក្រភពអង់គ្លេសដំបូងគេដែលបានមកទស្សកិច្ចព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ៦៥ឆ្នាំ ហើយនៅពេលនោះ មានជនជាតិខ្មែរដំបូងគេដែលបានសិក្សានៅសាលានាយទាហានជាន់ខ្ពស់របស់ចក្រភពអង់គ្លេស Sandhurst។ ជាងមួយឆ្នាំកន្លះមកនេះ យើងនៅតែបន្តទំនាក់ទំនងការពារជាតិរបស់យើងជាមួយប្រទេសកម្ពុជា ហើយខ្ញុំពិតជារីករាយក្នុងការស្វាគមន៍ការត្រឡប់មកវិញរបស់នាវា HMS Spey ជាសញ្ញានៃការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់យើង។
ចក្រភពអង់គ្លេសមើលឃើញថាកម្ពុជាជាដៃគូដ៏សំខាន់នៅក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែទូលំទូលាយ ហើយយើងកំពុងពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យជាច្រើន ចាប់ពីពាណិជ្ជកម្ម រហូតដល់ការអប់រំ រហូតដល់ការប្រែប្រួលអាកាសធាតុ។ យើងទន្ទឹងរង់ចាំក្នុងការបន្តកសាងភាពជាដៃគូរបស់យើងជាមួយគ្នានៅក្នុងប៉ុន្មានឆ្នាំខាងមុខ។
ការហ្វឹកហ្វឺនលំហាត់សមយុទ្ធកាលពីថ្ងៃអង្គារ រួមមានទ្រឹស្ដីការធ្វើនាវាចរណ៍ និង Man Overboard Exercise ដោយប្រើកប៉ាល់សមុទ្ររបស់នាវា HMS Spey រួមជាមួយជំនួយសង្គ្រោះបឋម និងសង្គ្រោះជនរងគ្រោះ។ កិច្ចសហប្រតិបត្តិការនេះរួមមានការគ្រប់គ្រងពេលមានគ្រោះអាសន្ន និងសមយុទ្ធពន្លត់អគ្គិភ័យកាលពីថ្ងៃព្រហស្បតិ៍។
ឧត្តមនាវីឯក ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានកងទ័ពជើងទឹករាម បានចូលរួមជាសក្ខីភាពក្នុងការហ្វឹកហ្វឺនកាលពីថ្ងៃព្រហស្បតិ៍ និងបានកោតសរសើរចំពោះកិច្ចសហការនេះ។ លោកបានមានប្រសាសន៍ថា “យើងសូមអរគុណចំពោះឱកាសហ្វឹកហាត់ជាមួយកងទ័ពជើងទឹកចក្រភពអង់គ្លេស ខណៈពេលដែលនាវា HMS SPEY ចូលចតនៅខេត្តព្រះសីហនុ។
នេះជាដំណើរទស្សនកិច្ចលើកទី២ដែលនាវា HMS SPEY បានធ្វើមកកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ យើងសូមស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនាពេលខាងមុខជាញឹកញាប់របស់កងទ័ពជើងទឹកកម្ពុជា ដូច្នេះយើងអាចបន្តធ្វើលំហាត់ហ្វឹកហ្វឺនជាមួយគ្នា រៀនសូត្រពីបទពិសោធន៍គ្នាទៅវិញទៅមក និងការពង្រឹងមិត្តភាពរវាងកងទ័ពជើងទឹករបស់យើងទាំងពីរ។
យើងសូមជូនពរឱ្យនាវិករបស់នាវា HMS SPEY និង Commander Caddy មានសុខភាពល្អ ជោគជ័យ និងសុវត្ថិភាពសម្រាប់បេសកកម្មរបស់ពួកគេ ហើយយើងទន្ទឹងរង់ចាំទទួលពួកគេម្តងទៀតនៅឆ្នាំ ២០២៥។
ក្រៅពីការហ្វឹកហ្វឺន កងទ័ពជើងទឹកទាំងពីរបានចំណាយពេលវេលារួមគ្នាដើម្បីចូលរួមក្នុងសកម្មភាពសង្គម។ នៅរសៀលថ្ងៃពុធ កងទ័ពជើងទឹកទាំងពីរបានជួបគ្នាដើម្បីប្រកួតបាល់ទាត់មិត្តភាព។ ល្ងាចនោះនាវា HMS Spey បានទទួលស្វាគមន៏មន្ត្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ កងយោធពលខេមរភូមិន្ទ កងទ័ព និងកងរាជអាវុធហត្ថ ដើម្បីចូលរួមពិធីជួមជុំនៅលើនាវា។ នាយឧត្តមសេនីយ៍ យន្ត មីន បានអញ្ជើញជាភ្ញៀវកិត្តិយស និងក៏មានការអញ្ជើញចូលរួមពី ឧត្តមនាវីឯក ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានទ័ពជើងទឹករាម និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញចូលរួមផងដែរ។ កម្មវិធីពេលល្ងាចត្រូវបានបញ្ចប់នៅក្នុងពិធីថ្ងៃលិច ដែលជាប្រពៃណីកងទ័ពជើងទឹកក្នុងការគោរពពេលវេលា។
ដំណើរទស្សនកិច្ចលើកទីពីររបស់នាវា HMS SPEY ទៅកាន់ខេត្តព្រះសីហនុ គឺជាផ្នែកមួយនៃទំនាក់ទំនងការពារជាតិរវាងចក្រភពអង់គ្លេស និង ព្រះរាជាការចក្រកម្ពុជា។ កាលពីឆ្នាំមុនយើងបានឃើញនិស្សិតកម្ពុជាដំបូងដែលបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធា Sandhurst (Royal Military Academy Sandhurst) ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលរបស់ចក្រភពអង់គ្លេសសម្រាប់នាយទាហាន។







-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង