ព័ត៌មាន
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូលនិងចែកចាយរថយន្ត JETOUR ផ្តាច់មុខលើទីផ្សារកម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលស្គាល់សិទ្ធិនៃការនាំចូល ចែកចាយរថយន្ត គ្រឿងបន្លាស់ និងសេវាកម្មម៉ាក JETOUR គ្រប់ម៉ូដែល ដោយផ្តាច់មុខនៅលើទីផ្សារកម្ពុជា ពីក្រសួងពាណិជ្ជកម្មចិន និងពីក្រសួងពាណិជ្ជកម្មកម្ពុជា។
លោក អ៊ឹង ម៉ុយហ្តិច នាយកប្រតិបត្តិប្រតិបត្តិការនៃក្រុមហ៊ុន JETOUR CAMBODIA លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នៅថ្ងៃ ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា ក្រុមហ៊ុន ខេ អិន អិន គឺជាអ្នកនាំចូលនិងចែកចាយផ្តាច់មុខរថយន្ត JETOUR តែមួយគត់នៃកម្ពុជា ក្នុងនោះសម្រាប់ អ្នកនាំចូល និងចែកចាយរថយន្ត JETOUR ខុសច្បាប់, ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នឹងសហការជាមួយអាជ្ញារធរ និងក្រសួង មានសមត្ថកិច្ច អនុវត្តន៍នីតិវិធីផ្លូវច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពដែលរំលោភបំពានលើសិទ្ធិចែកចាយ។
លោក បន្តថា ការប្រកាសជាសារធារណៈនេះ មានគោលបំណងឱ្យសារធារណៈជន ទទួលជាព័ត៌មានថា រាល់ការជាវរថយន្ត JETOUR ចេញពី Jetour Cambodia អតិថិជននឹងទទួលបាននូវទំនុកចិត្តពីប្រភពនៃរថយន្ត ព្រោះថា ក្រុមហ៊ុន KNN Cambodia មានការសិក្សាស៊ីជម្រៅ និងជ្រើសយក Spec រថយន្តដែលតម្រូវនឹងស្ថានភាពផ្លូវ និងអាកាសធាតុប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវ ការធានាស្តង់ដារខ្ពស់ ពីរោងចក្រ JETOUR ដល់ទៅ ៥ឆ្នាំ ឬ ១៥ ម៉ឺនគីឡូ, ជាពិសេសអតិថិជននឹងទទួលបាននូវការធានាសេវាកម្ម ក្រោយការលក់យ៉ាងត្រឹមត្រូវបំផុតពី Jetour Cambodia ជាមួយនូវប្រព័ន្ធឆែកលេខ VIN រថយន្ត និងប្រព័ន្ធស្កេនជួសជុល ដោយ បច្ចេកវិទ្យាខ្ពស់បំផុត ការប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ ក្រុមជាងបច្ចេកទេសជំនាញដែលបណ្តុះបណ្តាល និងទទួលស្គាល់ដោយ JETOUR ទាំងនេះ គឺធានាដល់គុណភាពប្រើប្រាស់ និងការបើកបររបស់អ្នកប្រើប្រាស់។ ប្រសិនបើអតិថិជនជាវរថយន្ត JETOUR ដែលនាំចូលនិងចែកចាយខុសច្បាប់ អតិថិជនអាចនឹងទិញបាននូវរថយន្តដែលជា Spec ប្រើក្នុងតំបន់ប្រទេសចិន និងពុំទទួលបានការ ធានាពីរោងចក្រ JETOUR នោះទេ ហើយអតិថិជនក៏មិនទទួលបានសេវាថែទាំ ការផ្លាស់ប្តូរគ្រឿងបន្លាស់ផងដែរ។ ដូចនេះអតិថិជន នឹងបាត់បង់អត្ថប្រយោជន៍ ក៏ដូចជារថយន្តអាចនឹងមានបញ្ហាលើការប្រើប្រាស់មុខងារសុវត្ថិភាព ឬប្រព័ន្ធបំពាក់ផ្សេងៗ។
ចំណែក លោក GARY ZHANG, Country Manager of JETOUR International លើកឡើងផងដែរថា ក្រុមហ៊ុនផលិត រថយន្ត JETOUR ស្ថិតក្រោមក្រុមហ៊ុន Chery Holding Group គឺជាសម្ព័ន្ធក្រុមហ៊ុន ដែលនាំចេញរថយន្តច្រើនជាងគេ Top2 ទូទាំង ពិភពលោក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ជាពិសេសទីផ្សារអារ៉ាប់រួម និងអាហ្វ្រិក ដោយបានចាប់ផ្តើមបោះជំហ៊ានចូលទីផ្សារ កម្ពុជា ជាផ្លូវការនាចុងឆ្នាំ ២០២៣នេះ តាមរយៈការផ្តល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខទៅក្រុមហ៊ុន ខេ អិ នអិន ខេមបូឌា។ ការជ្រើសរើសក្រុមហ៊ុន KNN CAMBODIA ជាក្រុមហ៊ុនផ្តាច់មុខនេះ JETOUR AUTO គឺបានសិក្សាយ៉ាងល្អិតល្អន់ និងតឹងរឹងបំផុត ទៅលើគុណសម្បត្តិរបស់ក្រុមហ៊ុន ដែលជាដៃគូសហការ ក្នុងនោះដែរ KNN គឺជាក្រុមហ៊ុនដែលមានកិត្យានុភាព និងបទពិសោធន៍ ច្រើនជាង២០ឆ្នាំ លើការចែកចាយគ្រឿងចក្រធុនធ្ងន់នៃកម្ពុជា ក៏ជាក្រុមហ៊ុនដែលពោលពេញដោយទំនួលខុសត្រូវ ទៅលើការផ្តល់ សេវាធានា គ្រឿងបន្លាស់ ការបំពេញចិត្ត និងរក្សាគុណភាពខ្ពស់ទៅអតិថិជន។
សូមបញ្ជាក់ផងដែរថា KNN CAMBODIA នឹងនាំចូលនូវរថយន្ត JETOUR ជាច្រើនម៉ូដែលទៀតមានដូចជា៖ DASHING, T2, X50, X70, X70 Pluses, X90, X95 ជាដើម ក្នុងពេលឆាប់ៗនេះ។ ក្នុងនោះផងដែរ ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តម៉ូឌែលគ្រប់ JETOUR អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់របស់ក្រុមហ៊ុន ឬធនាគារដៃគូ ដោយទទួលបាននូវលក្ខខណ្ឌបង់រំលស់ងាយៗ និងឆាប់រហ័សនៅទីតាំងផ្ទាល់ ជាពិសេសគឺការប្រូម៉ូសិនបញ្ជុះតម្លៃ ២០០០ដុល្លាបន្ថែមទៀត ក្នុងរដូវការភ្ជុំបិណ្ឌនេះ៕
អត្ថបទ៖ សុន រ៉ាឌី








-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង