ព័ត៌មាន
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ អំពីការចុះពិនិត្យ និងគាំទ្រវាយតម្លៃការអនុវត្តការងាររបស់គម្រោង H-EQIP 2
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ អំពីការចុះពិនិត្យ និងគាំទ្រវាយតម្លៃការអនុវត្តការងាររបស់គម្រោង H-EQIP 2 ដោយក្រុមបេសកកម្មគាំទ្របច្ចេកទេស នៃធនាគារពិភពលោក ដែលដឹកនាំដោយលោកស្រី Ha Thi Hong Nguyen, Task Team Leader of H-EQIP 2 ក្នុងអំឡុងពេលបំពេញបេសសកម្ម ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមកនេះ ដើម្បីត្រៀមសម្រាប់ការពិនិត្យវាយតម្លៃពាក់កណ្តាលរបស់គម្រោង H-EQIP 2 ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គបច្ចេកទេសសុខាភិបាល និងជាប្រធានក្រុមបច្ចេកទេសគម្រោង H-EQIP 2 ឯកឧត្តម ភក្តី សម្បូរណ៍ អគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីសាស្ត្រាចារ្យ អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកប្រធាននាយកដ្ឋានការពារសុខភាព លោកប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នៃក្រសួងសុខាភិបាល តំណាងក្រុមប្រឹក្សាជាតិគាំពារសង្គម លោក លោកស្រីជាក្រុមការងារពាក់ព័ន្ធនៃគម្រោង H-EQIP 2 និងដៃអភិវឌ្ឍន៍រួមមាន៖ តំណាងធនាគារពិភពលោក, GFF, KOICA, DFAT, KfW ។
គោលបំណងនៃកិច្ចប្រជុំដើម្បីពិនិត្យលទ្ធផលការងារដែលក្រុមបេសកកម្មបានរកឃើញ ពិភាក្សារកដំណោះស្រាយនូវបញ្ហាប្រឈមនានា និងឯកភាពទៅលើសកម្មភាពការងារជាបន្តបន្ទាប់ទៀត ដើម្បីត្រៀមសម្រាប់ការពិនិត្យវាយតម្លៃលទ្ធផល នៃការអនុវត្តការងារពាក់កណ្តាលគម្រោង (MTR) ទៅលើផ្នែកបច្ចេកទេសសំខាន់ របស់សមាសភាគចំនួន ៣ របស់គម្រោង រួមមាន៖ កញ្ចប់អត្ថប្រយោជន៍របស់មូលនិធិសមធម៌ និងអត្រានៃសេវាផ្តល់ថវិកាត្រលប់ជូនវិញ (HEF Benefit Package and Service Reimbursement Rate), ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយក្លាយជាភ្នាក់ងារអនុវត្តគម្រោងផ្លួវការ (NPCA as a Formal Implementation Agency-IA), បន្ថែមសកម្មភាពរបស់ NPCA ដើម្បីជួយគាំទ្រការអនុវត្តផែនទីបង្ហាញផ្លូវ (UHC Roadmap) ដែលជាសមាសភាគរងថ្មី, ការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យការបង្កើនគុណភាពដំណាក់កាលទី២ (Quality Enhancement Monitoring Tool Phase 2- NQEMT2), ការដាក់ឱ្យប្រើប្រាស់នូវសេវាជំងឺមិនឆ្លង (Rolling out of Non-Communicable Disease-NCD service), ផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ( Health Infrastructure Investment Plan) និងសមភាពយេនឌ័រ និងបរិយាបន្នសង្គម (Gender Equality and Social Inclusion -GESI)។
ជាលទ្ធផល ការងារដែលក្រុមបេសកកម្មបានរកឃើញ គឺមានវឌ្ឍនភាព និងសម្រេចបានតាម ដំណាក់កាលបន្តបន្ទាប់ ដូចបានឯកភាពគ្នានាពេលកន្លងមក ដែលជាទិដ្ឋភាពទូទៅ គឺការងារ របស់គម្រោងទទួលបានលទ្ធផលល្អប្រសើរ និងបានដោះស្រាយចំណុចអសកម្មមួយចំនួន ព្រមទាំងបានកំណត់ទិសដៅសម្រាប់ជំហានបន្ទាប់ ដើម្បីជំរុញការងារឱ្យបានកាន់តែប្រសើរ និងសម្រេចតាមផែនការដែលបានគ្រោងទុក៕ អត្ថបទ រដ្ឋា




-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន16 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន