ព័ត៌មាន
គណៈប្រតិភូបក្សកុម្មុយនីស្តចិន ចែករំលែកព័ត៌មាន និងបទពិសោធន៍ដល់មន្ត្រីបក្សប្រជាជនកម្ពុជា
គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងសមាជិកគណបក្សប្រជាជនកម្ពុជា បានជួបជុំគ្នា ដើម្បីចែករំលែកនូវព័ត៌មាន ទស្សនៈ និងបទពិសោធន៍ល្អ ដល់មន្ត្រីគណបក្សប្រទេសទាំងពីរ និងទស្សនកិច្ច នៅខេត្ដសៀមរាប ប្រទេសកម្ពុជា ដើម្បីចំណងមិត្តភាព នៃប្រទេសទាំងពីរ។ ការជួបប្រជុំគ្នានេះ ធ្វើឡើង នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤នេះ ។
ឯកឧត្តម អ៊ាន ឃុន សមាជិកណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដសៀមរាប បានធ្វើបទឧទ្ទេសនាមពីមន្ត្រីគណបក្សប្រជាជនកម្ពុជា នូវខេត្តចំនួន៤ រួមមាន សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ធំ និងមានការសម្របសម្រួលពីឯកឧត្តម ឆែ សុខទី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុ-ប្រធានគណៈទាក់ទងការបរទេសនៅពេលនេះផងដែរ។
ឯកឧត្ដមបានបញ្ជាក់ថា ការជួបជុំគ្នានេះ បានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិន ក្នុងការចែករំលែកនូវព័ត៌មាន ទស្សនៈ និងបទពិសោធន៍ល្អៗដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា និង ស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ឆ្នាំ២០២៤»។
ឯកឧត្តម បន្តថា រយៈពេល ៦៦ឆ្នាំនៃចំណងមិត្តភាពរវាង កម្ពុជា និងចិន គឺជាទំនាក់ទំនងយ៉ាងស្អិតរមួត ដែលត្រូវបានបន្តអនុវត្តន៍នៅគ្រប់យន្តការ និងគ្រប់កម្រិត ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ចំណងមិត្តភាព នៃប្រទេសទាំងពីរ ប្រៀបបាននឹងដើមឈើដ៏ធំមួយ ដែលបានចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ ហើយបន្តរីកលូតលាស់ជាប្រចាំ។ ជាលទ្ធផល ប្រជាជាតិទាំងពីរ ទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរលើគ្រប់វិស័យ ហើយបានក្លាយជាគំរូ មួយសម្រាប់ទំនាក់ទំនងរវាងប្រទេស និងប្រទេស។ ជាពិសេសខេត្តសៀមរាប ក៏ជាប៉ូលនៃកិច្ចសហប្រតិបត្តិការ ដែលរិតចំណងមិត្តភាពរវាង ខេត្តមួយចំនួនរបស់សាធារណៈរដ្ឋប្រជាមានិតចិនផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ាន ឃុន បានថ្លែងអំណរគុណដល់មិត្តចិន ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមស្ថានភាពនិងតម្រូវការជាក់ស្ដែងរបស់ប្រទេស ក្នុងនោះរួមទាំងខេត្តសៀមរាបផងដែរ ដែលជាការចូលរួមចំណែកយ៉ាងធំធេង នាពេលកន្លងមក និងទៅអនាគត។នៅក្នុងឱកាសនោះ ឯកឧត្តម ឈី ឈីងសាន (Qu Qingshan) សមាជិកគណៈកម្មាធិការមជ្ឈិម និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស និងអក្សរសាស្ត្រនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងសមាជិកគណៈប្រតិភូ បានធ្វើបទឧទ្ទេសនាមស្ដីពីលទ្ធផលសន្និបាតគណៈកម្មាធិការមជ្ឈិមលើកទី៣ អាណត្តិទី២០ របស់គណបក្សកុម្មុយនីស្តចិន ព្រមអញ្ជើញមកធ្វើទស្សនកិច្ចនៅខេត្ដសៀមរាប ។
ឯកឧត្តម ឈី ឈីងសាន ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ ហើយថា កម្ពុជា ជាមិត្តល្អ ជាដៃគូល្អ ដែលតែងតែជួយគ្នាទៅវិញទៅមក។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជាបច្ចុប្បន្ន ក្លាយជាទំនាក់ទំនងកម្រិតខ្ពស់ និងល្អជាងគេជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រប្រទេសទាំងពីរ។ជាមួយគ្នានោះឯកឧត្តម ឈី ឈីងសាន(Qu Qingshan)រួមនិងសមាជិកគណៈប្រតិភូបានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្តប្រាសាទបាយ័ន ប្រាសាទធម្មន និងចៅសាយទេវតា ព្រមទាំងអញ្ជើញពិនិត្យទិដ្ឋភាពក្នុងអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរផងដែរ ៕








-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១