ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ជំរុញឲ្យបន្តការលើកកម្ពស់ការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្ដល់អាទិភាពខ្ពស់បន្ថែមទៀត លើការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន បូកជាមួយនិងវិធានការម៉ឺងម៉ាត់បំផុតក្នុងការអនុវត្តច្បាប់ សំដៅឈានទៅលុបបំបាត់គ្រឿងញៀនពីកម្ពុជា ខណៈបញ្ហាគ្រឿងញៀននេះនៅតែជាកង្វល់ របស់សង្គមជាតិនោះ។
ឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅវិមានសន្ដិភាព ដើម្បីត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល១ឆ្នាំ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ខណៈកិច្ចប្រជុំនេះមានការចូលរួមពីឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងបណ្ដារដ្ឋមន្ដ្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងជួររាជរដ្ឋាភិបាល។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា វិធានការផ្សព្វផ្សាយអប់រំនេះ ត្រូវធ្វើការផ្លាស់ប្ដូរ និងធ្វើបច្ចុប្បន្នភាពទៅតាមស្ថានភាពជាក់ស្ដែងនៃសង្គម ពោលត្រូវធ្វើតាមរបៀបទំនើប ដើម្បីជំរុញឲ្យមានការទាក់ទាញពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីចង់ស្ដាប់ ចង់ទស្សនា សំដៅបញ្ជ្រាបការយល់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនទៅកាន់មូលដ្ឋានគ្រួសារនីមួយៗ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានណែនាំឲ្យពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដោយក្នុងនោះមានទាំងផ្នែកបច្ចេកទេស និងមធ្យោបាយ ដើម្បីឲ្យសមត្ថកិច្ចអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ដោយឡែក ការស្ដារនីតិសម្បទា ត្រូវរៀបចំស្ដង់ដារ SOP ដើម្បីគ្រប់គ្រងដំណើរការមណ្ឌលបន្សាប់ ស្ដារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀនជាដើម។

ចំពោះការងារសហប្រតិបត្តិការអន្ដរជាតិវិញ ត្រូវបន្ដសហការជាមួយបណ្ដាប្រទេសជិតខាង អង្គការអន្ដរជាតិ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បណ្ដាស្ថានទូត ដើម្បីធ្វើយ៉ាងណាឲ្យបណ្ដាដៃគូពាក់ព័ន្ធទាំងអស់ យល់ច្បាស់អំពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ បន្ថែមពីនេះ ក៏អាចចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកជាមួយប្រទេសជាដៃគូផងដែរ។

បើតាមការឲ្យដឹងរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ១០,០០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២៧,៨១៧នាក់ (ស្រី២,១៣០នាក់) ចាប់យកបានគ្រឿងញៀចំនួន៧តោន ៥១៨គីឡូក្រាម, កញ្ញាស្រស់ចំនួន២៦,២៦៧ដើម, កញ្ញាស្ងួត ចំនួន៧២គីឡូក្រាម និងរឹបអូសបានសារធាតុគីមីផ្សំចំនួន ១តោន ៩២គីឡូក្រាម៕ អត្ថបទបាន ចក់




-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន14 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន