ព័ត៌មាន
ក្រុមហ៊ុន Yunnan Investment Group មានបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
ភ្នំពេញ ៖ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lu Xiaolong ប្រធានក្រុមហ៊ុន Yunnan Investment Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃជំនួប លោក Lu Xiaolong បានគោរពរាយការណ៍ជូនសម្ដេចបវរអធិបតីអំពីវឌ្ឍនភាព នៃដំណើរការវិនិយោគរបស់ក្រុមហ៊ុន លើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងរយៈពេល១ឆ្នាំកន្លងមក និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផងដែរ។ លោក Lu Xiaolong ក៏បានជម្រាបសម្តេចបវរធិបតី អំពីបំណងនៃការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា បន្ថែមទៀត ិស័យទេសចរណ៍ និងថាមពលស្អាត។
ជាការឆ្លើយតប សម្តេចបវរធិបតី បានអរគុណចំពោះរបាយការណ៍វឌ្ឍនភាពរបស់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមិនត្រឹមតែបម្រើដល់ការធ្វើដំណើរ និងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកនៅក្នុងការលើកកម្ពស់វិស័យឧស្សាហកម្មអាកាសចរនៅកម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍មួយក្នុងតំបន់ផងដែរ។ បន្ថែមពីនេះ សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីវិធានការ និងគោលនយោបាយលើកទឹកចិត្តមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួចហើយ និងគ្រោងដាក់ចេញបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យអាកាសចរណ៍ បង្កើនការតភ្ជាប់ជើងហោះហើរ និងទាក់ទាញភ្ញៀវទេសចរណ៍មកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន សម្ដេចបវរអធិបតីបានលើកទឹកចិត្តឱ្យ ក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕







-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត