ព័ត៌មាន
រដ្ឋបាលខណ្ឌបឹងកេងកង នាំយកទេយ្យទាន និងបច្ច័យ ចូលរួមបុណ្យកឋិនទានសាមគ្គីវត្តលង្កា
ភ្នំពេញ ៖ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌបឹងកេងកង បាននាំយកទេយ្យទាន និងបច្ច័យ ចូលរួមជាមួយ ពិធីបុណ្យកឋិនទានសាមគ្គីវត្តលង្កា ដែលប្រព្រឹត្តិទៅនៅក្នុងវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។
ការចូលរួមជាមួយបុណ្យកឋិនទាននេះ ដឹកនាំដោយលោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងមានការអមចូលរួមពីសំណាក់មន្ត្រីចំណុះរដ្ឋបាលសង្កាត់ ខណ្ឌ ជាច្រើនរូបទៀតផងដែរ ។
ក្រៅពីមន្ត្រីរដ្ឋបាលខណ្ឌ គេក៏សង្កេតឃើញមានប្រជាពុទ្ធបរិស័ទជាច្រើនកុះករ ក៏បានចូលរួមជាមួយបុណ្យកឋិនទានខាងលើនេះដែរ ដែលកឋិនទានសាមគ្គីនេះ ផ្តើមរៀបចំពិធីបុណ្យឡើងដោយ សម្តេចព្រះធម្មលិខិតបណ្ឌិតសៅចន្ទថុល្លព្រះចៅអធិការវត្តលង្កាព្រះកុសុមារាមព្រមទាំងព្រះសង្ឃទាំងអស់នៅក្នុងវត្ត ។
ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខណ្ឌ លោកសុខ សម្បត្តិ ក៏បាននាំយកទេយ្យទាន មានគ្រឿងឧបភោគបរិភោគ , ទឹកសុទ្ធ ភេសជ្ជះ និងគ្រឿងទេសនានាជាច្រើនទៀត រួមជាមួយបច្ច័យមួយចំនួនធំផងដែរ ប្រគេនដល់អង្គកឋិនទានខាងលើនេះ ដើម្បីជារចូលរួមចំណែកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា ក្នុងនាមជាពុទ្ធបរិស័ទ ដែលគោរព និងដើរតាមគន្លងរបស់ព្រះពុទ្ធជាអង្គម្ចាស់ ។
កឋិនទានសាមគ្គី នៅវត្តលង្កាខាងលើនេះដែរ ក៏មានរៀបចំជាភោជនីយ៍អាហារ ជាច្រើនតុផងដែរ សម្រាប់ទទួលភ្ញៀវជាពុទ្ធស័ទ ដែលបានចូលរួមកម្មវិធីបុណ្យ ក្រោយពីស្តាប់ព្រះសង្ឃសូត្រមន្តចប់ អាចចូលរួមទទួលទានបាន មុនពេលត្រឡប់ទៅកាន់គេហដ្ឋានវិញ ៕ ដោយ ÷ លីហេង















-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត