ព័ត៌មាន
កូរ៉េខាងត្បូងប្រកាសកាន់តែម៉ឺងម៉ាត់ឡើង ចំពោះយុទ្ធនាការគម្លាតសង្គម
លោកនាយករដ្ឋមន្រ្តីជុង សៃគួន Chung Sye-kyunបានអំពាវនាវដល់ប្រជាជនកូ ឱ្យមានឆន្ទៈបន្ថែម ដើម្បីកាត់បន្ថយសកម្មភាពក្រៅផ្ទះ…
លោកនាយករដ្ឋមន្រ្តីជុង សៃគួន Chung Sye-kyunបានអំពាវនាវដល់ប្រជាជនកូ ឱ្យមានឆន្ទៈបន្ថែម ដើម្បីកាត់បន្ថយសកម្មភាពក្រៅផ្ទះ។
នៅថ្ងៃសៅរ៍នេះ លោកជុងបានលើកឡើងអំពីវិស្សមកាលនាពេលខាងមុខដែលអាចជាការផ្ទុះឡើងមេរោគឆ្លងដែលកំពុងស្ថិតក្នុងអត្រាដ៏ខ្ពស់ស្រាប់។
ដោយលើកឡើងពីវិស្សមកាលធំនឹងចាប់ផ្តើមនៅចុងខែនេះ លោកជុងបាននិយាយថា“ ខ្ញុំមានការព្រួយបារម្ភថា យុទ្ធនាការនៅគម្លាតសង្គមអាចនឹងមានគ្រោះថ្នាក់នៅចុងខែនេះ” ។
ប្រទេសកូរ៉េខាងត្បូងនឹង ប្រារព្ធខួបកំណើតរបស់ព្រះពុទ្ធនៅថ្ងៃទី ៣០ ខែមេសា ហើយ ត្រូវបន្តដោយទិវាពលកម្មអន្តរជាតិ ហើយទិវាកុមារ ធ្វើឱ្យ រដ្ឋាភិបាល ចេញ ការ ស្នើសុំឱ្យពលរដ្ឋបញ្ឈប់គម្រោង ធ្វើ សកម្មភាពក្រៅផ្ទះ នា អំឡុងពេលវិស្សមកាលទំាងបី ដើម្បីសុវត្ថិភាពសហគមន៍។ «ប្រសិនបើអ្នកមានគម្រោងធ្វើដំណើរសូមពិចារណាឡើងវិញ។ »លោកChung Sye-kyunបានអំពាវនាវ។

ប្រទេសកូរ៉េខាងត្បួងមានករណីឆ្លងថ្មីតិចជាង ៣០ នាក់ប៉ុន្តែនៅបន្តជារៀងរាល់ថ្ងៃក្នុងរយៈពេលប្រាំថ្ងៃកន្លងមក។
ចាប់តាំងពីថ្ងៃទី ២២ ខែមីនា រដ្ឋាភិបាលបានបង្ខំសកម្មភាពសាធារណៈទាំងអស់រួមមានសាលារៀននិងកន្លែងហាត់ប្រាណឯកជននានាផង បិទផ្អាក ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ។
លោក ជុងបានសង្កត់ធ្ងន់ថា ប្រសិនបើចលនានិងទំនាក់ទំនងក្នុងចំនោមប្រជាជនមានការកើនឡើង ចំពេលមានហានិភ័យនៃការឆ្លង យើងអាចនឹងត្រូវចំណាយច្រើនថែមទៀត ហើយ កូនៗរបស់យើងប្រហែលជាមិនអាចទៅសាលារៀនវិញបានពេញមួយ ឆមាសទីមួយនេះតែម្តង។
-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន7 days agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលគាល់ ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូស្សាឡាម
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន7 days agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន1 week agoUNESCO គ្រោងជួយបីរឿងចម្បង ដើម្បីជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាតពីថៃឈ្លានពាន