ព័ត៌មាន
កុមារជិត៨ម៉ឺននាក់នៅខេត្តបាត់ដំបងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូចដោយឥតគិតថ្លៃ
លោកវេជ្ជបណ្ឌិត ចេងលី ស៊ុនឃាង អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា កុមារនៅទូទាំងខេត្តបាត់ដំបងដែលមានអាយុចាប់ពី៩ខែរហូតដល់៥៩ខែជិត ៨ម៉ឺននាក់ហើយបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូចដោយឥតគិតថ្លៃ ខណៈយុទ្ធនាការចាក់ជិតត្រូវបានបិទបញ្ចប់។
លោកវេជ្ជបណ្ឌិត ចេងលី ស៊ុនឃាង បញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ មានកុមារចំនួន៧៩ ៥២៥នាក់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូចដោយឥតគិតថ្លៃ ក្នុងចំនួនកុមារគោលដៅសរុប៩៧ ៤៣១នាក់។
លោកវេជ្ជបណ្ឌិត ចេងលី ស៊ុនឃាង ឱ្យដឹងបន្ថែមថា ក្រុមគ្រូពេទ្យបាននិងកំពុងបន្តយុទ្ធនាការបោសសម្អាតដោយចុះចាក់វ៉ាក់សាំងដល់កុមារនៅតាមមូលដ្ឋានដែលខកខានមិនបានចាក់ក្នុងពេលកន្លងមក។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ចេងលី ស៊ុនឃាង អំពាវនាវដល់មាតាបិតា និងអ្នកអាណាព្យាបាលនៅទូទាំងខេត្តបាត់ដំបង ឱ្យបន្តនាំកូនៗដែលមានអាយុចាប់ពី៩ខែដល់៥៩ខែទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូចឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូចដល់កុមារអាយុចាប់ពី៩ខែដល់៥៩ខែបាននិងកំពុងធ្វើឡើងនៅទូទាំងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤៕













-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត