ព័ត៌មាន
ទូកខ្មែរក្រោមកំពុងហាត់សម ត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក
ទូកខ្មែរក្រោមមានឈ្មោះ «ខ្មែរក្រោមមានជ័យ» ដែលជាទូកតំណាងខ្មែរក្រោម តែមួយគត់ កំពុង ហាត់សមត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកដែលនឹងប្រព្រឹត្តទៅពីរថ្ងៃខាងមុខនេះ ក៏ដូចជាបានប្ដេជ្ញាយកជ័យជម្នះ និងខិតខំចូលរួមញាំងកម្មវិធីបុណ្យប្រពៃណីជាតិមួយនេះឱ្យកាន់តែសប្បាយរីករាយ។
ក្នុងពេលក្រុងពាលីសុំសេចក្តីសុខ និងទម្លាក់ទូកដើម្បីហាត់សមត្រៀមចូលរួមប្រណាំង លោក ញឹម រិទ្ធី ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម និងជាប្រធានគណៈកម្មការទូកខ្មែរក្រោមមានជ័យ បានឲ្យដឹងថា ទូកងនេះ បានកកើតឡើងតាំងពីឆ្នាំ២០០២ ស្ថិតក្នុងវត្តសាមគ្គីរង្សី ក្រោមការជួយជ្រោមជ្រែងពីបងប្អូនខ្មែរនៅគ្រប់ទិសទី និងដែលការចូលរួមប្រកួតកន្លងមក ក៏ទទួលបានលទ្ធផលល្អផងដែរ។
លោកបានបន្តថា បច្ចុប្បន្នទូក “ង” «ខ្មែរក្រោមមានជ័យ» ត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលរួមប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ជាមួយនឹងការប្ដេជ្ញាចិត្តធ្វើឲ្យបានលទ្ធផលល្អ និងចូលរួមបង្កភាពសប្បាយ រីករាយជូនប្រជាពលរដ្ឋដែលនឹងចូលរួមទស្សនាកម្សាន្ត ។
ចំណែកចំណុះទូកដែលជាបងប្អូនខ្មែរក្រោម បានលើកឡើងថា ពួកគេពិតជាមានការសប្បាយរីករាយជាខ្លាំង ដែលទូកងតំណាងឱ្យខ្មែរក្រោមតែងតែមានវត្តមានក្នុងព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ហើយជាឱកាសដល់ខ្មែរលើ ខ្មែរកណ្ដាល និងខ្មែរក្រោម បានជួបជុំគ្នា ក្នុងកម្មវិធីបុណ្យធំរបស់ជាតិ ប្រកបដោយភាពសប្បាយរីករាយ ។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅ ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ ។ តាមការគ្រោងទុក ព្រះរាជពិធីបុណ្យឆ្នាំនេះ នឹងរៀបចំឡើងយ៉ាងអធិកអធមជាងឆ្នាំមុន ស្របតាមប្រពៃណីជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រទេសជាតិមានសុខ សន្តិភាពពេញបរិបូរ ។
គួររំលឹកដែរថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណមកម៉្លេះ ក្នុងគោលបំណងរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទី៧ រំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ (ចាម) ដែលបានចូលមកឈ្លានពានត្រួតត្រាខ្មែរអស់រយៈពេលបួនឆ្នាំ ពោលនៅ គ.ស.១១៧៧–១១៨១ ៕ អត្ថបទ៖ សុខរិទ្ធិ






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត