ព័ត៌មាន
លោកជំទាវ មិថុនា ភូថង នៅតែមានមោទនភាពដែលមានយុវសិស្សប្រឡងជាប់និទ្ទេសA ចំនួន១៣នាក់
លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១៤នេះ បានអញ្ជើញប្រគល់រង្វាន់លើកទឹកចិត្តដល់ក្រុមសិស្សប្រឡងជាប់និទ្ទេស A ទាំង ១៣រូប ប្រចាំឆ្នាំ២០២៤ ក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ៤លានរៀល។

លោកជំទាវ មិថុនា ភូថង កោតសរសើរពីកិច្ចប្រឹងប្រែងកូនក្មួយៗដែលបញ្ចេញសមត្ថភាពប្រឡងជាប់បាននិទ្ទេសAមានចំនួនច្រើនមិនធ្លាប់មានពីមុនរហូតដល់១៣រូប។ នេះជាមោទនភាពដ៏ឧត្តុងឧត្តមយ៉ាងខ្លាំងសម្រាប់ខេត្តកោះកុង ក៏ដូចជាម្តាយឪពុកអាណាព្យាបាលសិស្សផងដែរ។

លោកជំទាវអភិបាលខេត្ត ជំរុញឱ្យបន្តខិតខំសិក្សាបន្ថែមទៀតបានឱ្យល្អនៅថ្នាក់មហាវិទ្យាល័យ ដើម្បីក្លាយជាធនធានមនុ្សដ៏មានសក្តានុពលដែលប្រទេសជាតិកំពុងត្រូវការ សម្រាប់ការចូលរួមអភិវឌ្ឍន៍សង្គមជាតិទៅអនាគត។ មិនត្រឹមតែប៉ុណ្ណោះ កូនក្មួយៗត្រូវមានគុណធម៌ សិលធម៌ ចរិយាថ្លៃថ្នូរឱ្យសាកសមនឹងកូនខ្មែរ ចៀសវាងភ្លើតភ្លើនទៅអំពើអបាយមុខដែលសង្គមមិនឱ្យតម្លៃ។

ឆ្នាំ២០២៤នេះ ខេត្តកោះកុង បានសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេសAរហូតដល់១៣នាក់ ក្នុងនោះស្រីចំនួន៥នាក់ បើធៀបនឹងឆ្នាំទៅ២០២៣មានសិស្សជាប់និទ្ទេសAតែ៣នាក់ប៉ុណ្ណោះ។

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា កន្លងទៅ មានសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនសរុបចំនួន១១២១នាក់ស្រី៦០៨.នាក់។ ដោយមានអ្នកប្រឡងជាប់សរុបចំនួន.៩០៧ នាក់ស្រី៥០៤ នាក់ស្មើនឹង៨០.៩១%។

បន្ថែមលើមោទនភាពរបស់លោកជំទាវអភិបាលខេត្ត លោក ង៉ែត ឡឹង បានបញ្ជាក់ថា ក្នុងចំណោម សិស្សដែលបានប្រឡងជាប់ គឺសិស្សជាប់និទ្ទេសAចំនួន ១៣ នាក់/ស្រីចំនួន ០៥ នាក់។ និទ្ទេសBចំនួន ៦៥ នាក់ /និទ្ទេសC ចំនួន១៧៤ នាក់/និទ្ទេសD ចំនួន ៣១២ នាក់/ និងសិស្សនិទ្ទេសEចំនួន ៣៤៣ នាក់៕ អត្តបទ៖ ឈឹម មករា








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត