ព័ត៌មាន
កងទ័ពកម្ពុជា ឡាវ និងវៀតណាម បើកលំហាត់ហ្វឹកហ្វឺនលើការជួយសង្គ្រោះគ្រោះមហន្តរាយបាក់រលំអគារ
នៅថ្ងៃនេះ កងទ័ពកម្ពុជា ឡាវ និងវៀតណាម បានបើកលំហាត់ហ្វឹកហ្វឺនរួមគ្នាលើប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយបាក់រលំអគារ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ក្នុងខេត្តកំពង់ឆ្នាំង។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្មាំ២០២៤ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន និងជាប្រធានអនុគណៈកម្មការហ្វឹកហ្វឺននៃគណៈកម្នការអន្តរក្រសួង បានអញ្ជើញក្នុងពិធីបើកលំហាត់ហ្វឹកហ្វឺនៅនៃប្រទេសទងបី កម្ពុជា ឡាវ និងវៀតណាម ដែលលំហាត់ហ្វឹកហ្វឺននេះមានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា ថ្លែងថា ការធ្វើលំហាត់កងទ័ពបីប្រទេស បានធ្វើឡើងតាមការដឹកនាំរបស់ ក្រសួងការពារជាតិទាំងបីប្រទេស ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពទាំងបី នឹងជួយគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈដែលមានគ្រោះមហន្ត រាយកើតឡើង ដើម្បីជួយប្រជាជនរងគ្រោះបានទាន់ពេលវេលា និងកាត់បន្ថយការ គ្រោះថ្នាក់ដល់អាយុជីវិត ព្រមទាំងទ្រព្យសម្បត្តិឱ្យបានទាបបំផុតតាមដែលអាចធ្វើបាន។ ក្នុងន័យនេះថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃប្រទេសទាំងបី បានឯកភាពគ្នា ចាត់តាំងលំហាត់កងទ័ពទាំងបីប្រទេស ជារៀងរាល់ឆ្នាំ ដោយប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះ ម្នាក់ម្តង និងដាក់ចេញប្រធានបទជាក់ស្តែង អំពីការជួយសង្គ្រោះគ្រោះមហន្តរាយ ដោយធម្មជាតិ ដែលបានកើតឡើងក្នុងប្រទេសទាំងបីជារៀងរាល់ឆ្នាំ។ លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា ផ្អែកលើប្រធានបទ “ប្រតិបត្តិការ ជួយសង្គ្រោះគ្រោះមហន្តរាយបាក់រលំអាគារ” យោជិនគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ ត្រូវតែរួមសហការយ៉ាងជិតស្និត ចូលរួមអនុវត្តឱ្យបានជោគជ័យ និងត្រូវយកចិត្តទុកដាក់ខិតខំ រៀនសូត្រ ហើយគោរពប្រតិបត្តិឱ្យបានម៉ឺងមាត់នូវបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងបទបញ្ជាផ្ទៃក្នុងរបស់សមយុទ្ធនេះ។

លោកឧត្តមសេនីយ៍ទោបានណែនាំដល់យោធិនគ្រប់រូបត្រូវយកចិត្តទុកដាក់រៀនសូត្រពីគ្នាទៅវិញទៅមក និងដកពិសោធន៍រាល់ ខ្លឹមសារសមយុទ្ធទាំងអស់ ទាំងនៅទីលាន ទាំងការដឹកនាំបញ្ជា ដើម្បីបង្កើនចំណេះដឹង ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងពេលប្រតិបត្តិការសង្គ្រោះបានទាន់ពេលវេលា សង្គ្រោះជីវិតប្រជាជនរួចផុតពីគ្រោះមហន្តរាយនានា។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា បានស្នើដល់យោធិនគ្រប់រូប ត្រូវលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព ស្មោះសក្នុងស្មារតីសហប្រតិបត្តិការ និងគោរពគ្នាទៅវិញទៅមកដោយស្មើរភាព សំដៅធ្វើយ៉ាងណាឱ្យដំណើរការនៃលំហាត់ហ្វឹកហ្វឺនរួម រវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម ឆ្នាំ២០២៤ទទួលបានជោគជ័យតាមកម្មវិធី ព្រមទាំងធានាសុវត្ថិភាពទាំងមនុស្ស និងគ្រឿងបំពាក់៕ អត្ថបទ៖ សេក ឧត្តម







-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត