ព័ត៌មាន
ខេត្តព្រះវិហារ ប្រារព្ធពិធីដង្ហែរក្បួនអបអរសាទ ទូកង “កោះកេរធិបតី”ទទួលបានជ័យលាភីលេខ៣ ជាទូកដែលមានល្បឿនលឿនជាងគេ
រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីដង្ហែរក្បួនយ៉ាងមហោឡារិកអបអរសាទរដល់ ទូកង “កោះកេរធិបតី” ដែលចូលរួមប្រកួតរហូតដណ្ដើមបានជ័យលាភីលេខ៣ ជាទូកដែលមានល្បឿនលឿនជាងគេ នៅទូទាំងប្រទេស និងទូកង “ព្រះខ័នធិបតី” ជាប់ចំណាត់ថ្នាក់លេខ ៦១ ក្នុងព្រឹត្តិការណ៍អុំទូកថ្នាក់ជាតិ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំ បុក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។
ពិធីដង្ហែក្បួននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើន កុះករ ដែលធ្វើឡើងចាប់ពីសាលាខេត្តព្រះវិហារ ឆ្ពោះទៅកាន់រង្វង់មូលព្រះនរាយណ៍ តាម បណ្ដោយផ្លូវកោះកេរ រួចបន្ដបត់តាមរង្វង់មូលនាគព័ន្ធ តាមបណ្ដោយផ្លូវម្លូព្រៃ រហូតមកបញ្ចប់ក្បួនដង្ហែនៅសាលាខេត្តព្រះវិហារវិញ។












-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត