ព័ត៌មាន
ប្រព័ន្ធអេកូឡូស៊ីរបស់ក្រសួងសេដ្ឋកិច្ចជាច្រើន បានកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម
កម្ពុជាបានបង្កើតប្រព័ន្ធអេកូឡូស៊ីប្រមាណជា ២០០ ប្រព័ន្ធ ដោយបានរួមចំណែកជំរុញការធ្វើបរិវត្តកម្ម និងស្វ័យប្រវត្តិកម្មការងារ បានជាអតិបរមា និងបានកំពុងពង្រឹងខ្លួននៃការចាប់យកឱកាស ដើម្បីរួមចំណែកដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឆ្នាំ ២០២៤ បានបង្ហាញឱ្យដឹងថា ក្នុងរយៈ ពេលជាង ២ ទសវត្សរ៍ចុងក្រោយ, បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន សម្រាប់សកម្មភាពសេដ្ឋកិច្ច និងសង្គម ព្រមទាំងបានផ្ដល់នូវកាលានុវត្តភាពថ្មីជាច្រើន តាមរយៈការនាំមកនូវគំរូធុរកិច្ចថ្មីៗ ប្រកបដោយនវានុវត្តន៍ខ្ពស់, ការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ និងការពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងធុរជនជាដើម។ ស្របតាមនិន្នាការ របស់ប្រទេសនៅក្នុងតំបន់ និងសកល, កម្ពុជាក៏បានទទួលស្គាល់សារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល និងបានកំពុងខិតខំពង្រឹងខ្លួន ក្នុងការចាប់យកឱកាស ដើម្បីរួមចំណែកដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ជាលទ្ធផល ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអង្គភាពក្រោមឱវាទ បានកសាង និងអភិវឌ្ឍគម្រោង និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាច្រើន ដែលត្រូវបានចាត់ទុកថាជាហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់ប្រទេស។ ក្នុងស្ថានភាពនេះ ដើម្បីបន្តជំរុញការធ្វើបរិវត្តកម្មឌីជីថលឱ្យបានកាន់តែមានប្រសិទ្ធភាព និងមានភាពប្រទាក់ក្រឡាគ្នាច្បាស់ លាស់, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណង “ធ្វើសុខដុមនីយ កម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងទម្រង់ជាប្រព័ន្ធអេកូឡូស៊ីឌីជីថលបែបវិមជ្ឈការ សំដៅដល់ការ ធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព” និងបានដាក់ចេញនូវគោលដៅ “កំណត់មុខងាររបស់អង្គភាព លើការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, រៀបចំអភិបាលកិច្ចទិន្នន័យ, រៀបចំយន្តការអន្តរប្រតិបត្តិការ, កំណត់សេចក្ដីណែនាំជា ស្តង់ដាសម្រាប់អភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងធនធានរួម”។
ជុំវិញបញ្ហានេះ ក្នុងដើមឆ្នាំ២០២៤ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងប្រព័ន្ធអេកូឡូស៊ីនេះ មានចំនួនសរុបប្រមាណជា ២០០ ប្រព័ន្ធ ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការធ្វើបរិវត្តកម្ម និងស្វ័យប្រវត្តិកម្មការងារឱ្យបានជាអតិបរមា។ ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានទាំងអស់នេះ បានធ្វើការបែងចែកទៅតាមមុខងារធំៗមួយចំនួនដូចជា៖ ការគ្រប់គ្រងចំណូល, ការអនុវត្តចំណូល ចំណាយ និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ និងគណនេយ្យនៃថវិការដ្ឋ, ការវិនិយោគសាធារណៈ, ឧស្សាហកម្មហិរញ្ញវត្ថុ, រដ្ឋបាល, ធនធាន មនុស្ស, សារពើភណ្ឌនិងទ្រព្យសម្បត្តិរដ្ឋ និងសេវាសាធារណៈ, និងម៉ាក្រូសេដ្ឋកិច្ច, សវនកម្ម និងអធិការកិច្ច។
សូមបញ្ជាក់ថា ចំពោះប្រព័ន្ធគ្រប់គ្រងចំណូលដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមមាន៖ ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រង ទិន្នន័យពន្ធដារ, ប្រព័ន្ធគ្រប់គ្រងប្រកាសពន្ធអាជីវកម្មអនឡាញ, ប្រព័ន្ធគ្រប់គ្រងដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំាម អនឡាញ, ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច, ប្រព័ន្ធគ្រប់គ្រងប្រាក់ពន្ធតាមអនឡាញ, ប្រព័ន្ធគ្រប់គ្រងការ ស្នើរសុំលើកទឹកចិត្ត, ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យពន្ធគយ, ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីកូដា), ប្រព័ន្ធបញ្ជរតែមួយ ជាតិ និងមានប្រព័ន្ធគ្រប់គ្រងចំណូល និងចំណាយជាច្រើនទៀត៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត