ព័ត៌មាន
ហាងឆេងមាសសកលកំពុងដាំក្បាលចុះ ក្រោយការបោះឆ្នោតអាណត្តិថ្មីនៅអាមេរិកទើបបញ្ចប់
ទីផ្សារហាងឆេងមាសកំពុងដាំក្បាលចុះមកវិញ នឹងបន្តធ្លាក់ចុះដល់ក្នុងរង្វង់ ២ ៥៣៥ ដុល្លារអាមេរិក ក្នុងមួយអោន ដែលការធ្លាក់ ចុះដោយសារស្ថានភាពនយោបាយ និងសង្គ្រាមដែលកំពុងអូសបន្លាយ អាចនឹងត្រជាក់មកវិញ បន្ទាប់ពីដូណាត្រាំជាប់សំឡេងឆ្នោតដ៏ ច្រើនសន្ធឹកសន្ធាប់ក្នុងអាណត្តិថ្មីនេះ។

លោក ឈា ឆាយហេង អ្នកជំនាញ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីទីផ្សារហាងឆេងមាសជាសកល នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះថា ជុំវិញទីផ្សារហាងឆេងមាស នៅក្នុង ពេលប៉ុន្មានខែចុងក្រោយនេះ មានការប្រែប្រួលខ្លាំង ជាក់ស្តែងតម្លៃហាងឆេងជាសកល កន្លងមកនេះបានហក់ឡើងដល់តម្លៃជាង ២ ៧៩០ ដុល្លារអាមេរិក ក្នុងមួយអោន (ស្មើនិង៨ជ៣ហ៊ុន) ឬ ៣ ៣៦១ ដុល្លារអាមេរិក ក្នុងមួយតម្លឹងមាស ដែលជាតម្លៃមួយខ្ពស់ កប់ពពក ខណៈដែលពីមុនតម្លៃហាងឆេងមាសថេ មានត្រឹមតែ ២ ៤០០ ដុល្លារអាមេរិក ក្នុងមួយអោនប៉ុណ្ណោះ ។

លោក បន្តឱ្យដឹងថា មកដល់បច្ចុប្បន្ន ទីផ្សារហាងឆេងមាសបានកំពុងដាំក្បាលចុះមកវិញ ដែលការធ្លាក់ចុះបន្ទាប់ពីលោក ដូណាត្រាំ ជាប់ឆ្នោតនៅក្នុងអាណត្តិថ្មី ក្នុងនោះប្រទេសសំខាន់ៗជាច្រើនក៏បានចេញសេចក្តីថ្លែងការណ៍ ជាពិសេសប្រទេសរុស្សី ហាម៉ាស និងពីប្រទេសចិនជាដើម, ដោយសារតែគោលនយោបាយគណបក្សរបស់លោកត្រាំ ផ្តោតទៅលើបញ្ហាសេដ្ឋកិច្ចជាតិ និង ស្ថេរភាពនយោបាយ ត្រូវបានពិភពលោកមើលឃើញថា បន្ទាប់ពីលោកដូណាត្រាំចូលកាន់តំណែង គាត់នឹងអាចបញ្ចប់សង្គ្រាម ទាំងសង្គ្រាម រវាងរុស្សីអ៊ុយ-ក្រែន និងអ៊ីស្រាអែល-ហាម៉ាស ឱ្យត្រជាក់មកវិញ, ដែលបញ្ហា នេះធ្វើឱ្យអ្នកវិនិយោគធំៗ នៅក្នុងពិភពលោក មានទំនុកចិត្តលើប្រាក់ដុល្លារ បានចាប់ផ្តើមលក់មាសចេញ ដើម្បីទិញដុល្លារចូលមកវិញ (នៅពេលដុល្លារឡើងថ្លៃ មាសអស់តម្រូវការ និងធ្វើឱ្យតម្លៃហាងឆេងមាសបន្តធ្លាក់ចុះមកវិញតែម្តង ។

ជុំវិញទីផ្សារហាងឆេងមាសនេះ, លោក ឈា ឆាយហេង មើលឃើញថា នៅពេលខាងមុខតម្លៃហាងឆេងមាស នឹងបន្តធ្លាក់ចុះបន្ថែម ទៀត ដែលអាចធ្លាក់ដល់ក្នុងរង្វង់ ២ ៥៣៥ ដុល្លារអាមេរិក ក្នុងមួយអោន។ ដូច្នេះជុំវិញបញ្ហានៃការធ្លាក់ចុះនេះមានកត្តាធំៗចំនួន ពីរគឺ៖ ស្ថានភាពនយោបាយពិភពលោក និងសង្គ្រាមដែលកំពុងអូសបន្លាយ អាចត្រជាក់មកវិញ និងការធ្លាក់ចុះនូវតម្រូវការ ទីផ្សារមាសដោយខ្លួនឯង ជាក់ស្តែងតម្លៃមាសបច្ចុប្បន្ន បានងើបឡើងវិញពី ២ ៥៣៥ ដុល្លារអាមេរិក មកដល់ ២ ៦២៥ ដុល្លារ ក្នុងមួយអោន ដែលការងើបនេះដោយសារកត្តាភូមិសាស្រ្តនយោបាយ តែទោះយ៉ាងការងើបឡើងនេះស្ថិតក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ តម្លៃហាងឆេងមាសនៅលើទីផ្សារកម្ពុជា ក្នុងនោះសម្ាប់មាសគីឡូ, លក់ចេញក្នុងតម្លៃ ៣១៦ និងទិញចូល ៣០៦ ដុល្លារអាមេរិក ក្នុងមួយជី, ចំណែកផ្លាទីនទឹកលក់ចេញ ២៣៧ ទិញចូល ២២៧ ដុល្លារអាមេរិក ក្នុងមួយជី៕ អត្ថបទ៖ សុន រ៉ាឌី


-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត