ព័ត៌មាន
ប្រព័ន្ធគាំពារសង្គមនៅកម្ពុជាបានកំពុងរីកធំធាត់ និងកំពុងផ្តល់ផលវិជ្ជមានដល់ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា
ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុនជាង ២ដង បើធៀបនឹងឆ្នាំ ២០១៧, បច្ចុប្បន្នប្រព័ន្ធគាំពារសង្គមកំពុងគ្របដណ្ដប់ពលរដ្ឋជាង ៧លាននាក់ ខណៈដែលចំណាយថវិកាជាតិ ក៏បានកើនធំជាងមុនជាង ៣ដង ដោយបានកំពុងផ្តល់ផលវិជ្ជមាន ដល់ម៉ាក្រូសេដ្ឋកិច្ច កម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា ជាតិគាំពារសង្គម លើកឡើងនៅក្នុងសន្និសីទជាតិ ស្ដីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ការដាក់ចេញនូវអន្តរាគមន៍ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីគាំពារពលរដ្ឋនាពេលកន្លងទៅរួមមាន៖ ការពង្រឹងភាពធន់របស់ពលរដ្ឋ ដោយផ្ដល់ការគាំពារ តាមរយៈកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ជាប្រក្រតី ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស, សមត្ថភាព និងកាលានុវត្តភាពការងារ និងការជួយរក្សាលំនឹងជីវភាពពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈការផ្ដល់នូវការគាំពារបន្ថែម ដោយប្រកាន់ខ្ជាប់នូវស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូបញ្ជាក់ថា តាមរយៈវិធីសាស្ត្រទាំងពីរខាងលើ ជារួម, វិសាលភាពរបស់ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុន ជាង ២ ដង, បើធៀបនឹងឆ្នាំ ២០១៧ ដោយបច្ចុប្បន្ន, ប្រព័ន្ធគាំពារសង្គមកំពុងគ្របដណ្ដប់ពលរដ្ឋជាង ៧ លាននាក់, ខណៈដែលចំណាយថវិកាជាតិ ក៏បានកើនធំជាងមុន ជាង ៣ ដង បើគិតជារួម, ទំហំចំណាយថវិកាសរុបលើប្រព័ន្ធគាំពារសង្គម មាន ចំនួនជាង ១៧,៥ ទ្រីលានរៀល, សមមូលប្រមាណ ៤,៣ ប៊ីលានដុល្លារអាមេរិក ចាប់តាំងពីរាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ក្នុងឆ្នាំ២០១៧ មក ។

ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ លើប្រព័ន្ធគាំពារសង្គមនេះ បាននាំមកនូវផ្លែផ្កាគួរជាទីមោទនៈ សម្រាប់គ្រួសារ និងពលរដ្ឋ ដែលទទួលផល ក្នុងនោះបើគិតជាមធ្យម, ម្នាក់ៗទទួលបាននូវថវិកាចំនួន ៤,៧ លានរៀល, សមមូលនឹង ១ ១៨៥ ដុល្លារអាមេរិក។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលត្រូវបានអនុវត្តរយៈពេល ៤៦ខែ បានចំណាយថវិកាជាតិសរុបប្រមាណ ៥,៤ ទ្រីលានរៀល, សមមូលនឹង ១ ៣៦០ លានដុល្លារអាមេរិក, សម្រាប់គ្រួសារមានបណ្ណសមធម៌ ជាង ៧០ ម៉ឺនគ្រួសារ, ដោយគ្រួសារ នីមួយៗ ទទួលបានថវិកាឧបត្ថម្ភជាមធ្យម ចំនួន ១ ៩៤៩ ដុល្លារ ឬ ៤២ ដុល្លារ ក្នុងមួយខែ ឬ ៥០៤ ដុល្លារក្នុងមួយឆ្នាំ ។

ការទទួលបានថវិកាឧបត្ថម្ភនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួល និងការរក្សាលំនឹងជីវភាពគ្រួសារ ពលរដ្ឋ, ទាំងក្នុងពេលប្រក្រតី និងពេលមានគ្រោះអាសន្ន, ព្រមទាំងបានធ្ើឱ្យស្ថានភាពសុខភាព និងការអប់រំរបស់សមាជិកគ្រួសារ មាន ភាពប្រសើរឡើងផងដែរ ។ បន្ថែមលើនេះ, ការវិនិយោគដ៏ច្រើននេះ បានផ្តល់ផលវិជ្ជមាន ដល់ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ដោយបានធ្វើឱ្យគោលនយោបាយគាំពារសង្គម ក្លាយជាគោលនយោបាយដ៏សំខាន់ និង មិនអាច ខ្វះបាន ព្រមទាំងត្រូវបានកំណត់យ៉ាងច្បាស់ ក្នុងយុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្នុងគោលបំណងបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ សំដៅកាត់បន្ថយវិសមភាពសង្គម និងពង្រឹងសាមគ្គីធម៌ ក្នុងសង្គម៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត