ព័ត៌មាន
លោកអភិបាលខណ្ឌ៧មករា ចុះត្រួតពិនិត្យជំរុញពន្លឿនការដ្ឋានជួសជុលកែលម្អអាគារផ្សារ និងសំណេះសំណាលជាមួយអាជីវកផ្សារអូរឬស្សី
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករាបាន ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ និងគណះកម្មការផ្សារអូរឬស្សី ចុះត្រួតពិនិត្យការដ្ឋានជួសជុលកែលម្អអាគារផ្សារ ដំណាក់កាលទី១ ថែមទាំងបានជំរុញពន្លឿនការជួសជុលឲ្យលឿន ដើម្បីផ្ដល់ជូនអាជីវក បានមកលក់ដូរនៅតាមតូបរៀងៗខ្លួនវិញ និងឆាប់បានបន្តជួសជុលនៅដំណាក់កាលបន្តបន្ទាប់ទៀត។
ក្នុងឪកាសចុះត្រួតពិនិត្យការដ្ឋាននោះដែរ លោក អភិបាលខណ្ឌបានបន្តចុះសំណេះសំណាលជាបងប្អូនអាជីវកលក់ដូរនៅផ្សារអូរឬស្សី និងសូមការអធ្យាស្រ័យយោគយល់ នូវការលំបាកមួយរយះពេល ដើម្បីជួសជុលអាគារផ្សារ ជៀសវាងបង្កហានិភ័យណាមួយកើតឡើង។
លោក ឡយ ស៊ាងអាង ប្រធានគណះកម្មការផ្សារអូឬស្សី បានប្រាប់BTV ឲ្យដឹងថាការជួសជុលកែលម្អនៅអាគារផ្សារអូឬរស្សី ត្រូវបានបែកចែកជា ៦ដំណាក់កាល ក្នុងមួយដំណាក់កាល ត្រូវឲ្យអាជីវករើតូបមកលក់ដូរនៅតូបបណ្ដោះអាសន្ន ចំនួន២៣២តូប។ សូមបញ្ជាក់ថាការដ្ឋានជួសជុលក្នុងដំណាក់កាលទី១ ត្រូវបានចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០២៤ រហូតដល់ពេលនេះ ត្រូវបានចាក់បេតុង សាងសងជិតរួច១០០ភាគរយ និងមានគម្រោងឲ្យបងប្អូនអាជីវក ដែលលក់ដូរ រើសតូបពីតូបបណ្ដោះអាសន្នមកលក់នៅក្នុងបរិវេណផ្សារវិញ នៅដើមខែមករា ឆ្នាំ២០២៥ខាងមុខនេះ។ ហើយការដ្ឋានដំណាក់កាលទី២ និងចាប់ផ្ដើម ជាបន្តបន្ទាប់ទៀត។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ក៏បានបញ្ជាក់ប្រាប់BTV ឲ្យដឹងថា គម្រោងជួសជុលកែលម្អអាគារផ្សារអូឬស្សីជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមន្រ្តីជំនាញបានត្រួតពិនិត្យលក្ខណះបច្ចេកទេសនៃសំណង់អាគារ ឃើញថាអាគារបានការបាក់ប្រេះ ទ្រុឌទ្រោម ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមគិតគូរពីសុខសុវត្ថិភាពរបស់អាជីវកលក់ដូរក្នុងបរិវេណអាគាផ្សារ និងបានសាងសងតូបបណ្ដោះអាសន្ននៅលើចំណីផ្លូវលេខ១១១ ខាងលិចផ្សារឲ្យអាជីវករលក់ បណ្ដោះអាសន្ន ដើម្បីជំនាញបើកការដ្ឋានជួសជុលជាបន្តបន្ទាប់តាមដំណាក់កាល។
ជាចុងក្រោយរដ្ឋបាលខណ្ឌ៧មករា សំណូមពរដល់អាជីវកលក់ដូរទាំងអស់មានការយោគយល់ ចំពោះការដ្ឋានមានការយឺតយ៉ាវមួយចំនួន និងសំណូមពរដល់ពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់តំបន់ផ្សារ ក៏ដូចជាចេញចូលផ្សារ មានការកកស្ទះចរាចរណ៍យោគយល់ តែទោះជាយ៉ាងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារ បានធ្វើការសម្រួលចរាចរណ៍ជាប់ជាប្រចាំផងដែរ៕
អត្ថបទ៖ កុម្ភះ















-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត