ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវដល់ប្រជាពលរដ្ឋជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវដល់ប្រជាជនកម្ពុជា ជួយគាំទ្រផលិតផលក្នុងស្រុក, ការប្រើប្រាស់ផលិតផលក្នុងស្រុក គឺ កាត់បន្ថយនូវការនាំចូលពីបរទេស និងជួយពង្រឹង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ផ្តល់ការងារ ចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ ពីបច្ចេកទេស និងនវានុវត្តន៍សម័យថ្មីជាដើម ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងដំណើរទស្សនកិច្ច និងកិច្ចប្រជុំ ពិភាក្សាជាផ្លូវការ នៅរោងចក្រ លេសសូ ត្រេឌីង នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២៤ លើកឡើងថា អ្នកវិនិយោគក្នុងស្រុក បានកំពុង ជំរុញបង្កើតអាជីវកម្មជាច្រើន តាមរយៈការបើករោងចក្រ សហគ្រាសនានា ជាក់ស្តែងរោងចក្រផលិតទុយោនេះជាដើម បានឆ្លុះបញ្ចាំង ពីការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការផលិតនូវផលិតផលនានា ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ក៏ដូចជានាំផលិតផលខ្មែរទៅលើទីផ្សារអន្តរជាតិ ការបង្កើតការងារ និងបង្កើនសមត្ថភាពដល់កូនខ្មែរ ដែលជាកត្តាសំខាន់ក្នុងការជំរុញ ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចនេះ, ឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមហ៊ុនដែលផលិតទុយោ អនុវត្តការផលិតទុយោរបស់ខ្លួន ឱ្យតាមស្តង់ដារជាតិ ប្រសិនការផលិតប្រកបដោយគុណ ក្រុមហ៊ុននឹងឈានទៅប្រកួតប្រជែងផ្គត់ផ្គង់ទំនិញលើទីផ្សារកាន់តែច្រើន ខណៈកម្ពុជាកំពុងមានការអភិវឌ្ឍន៍លើវិស័យជាច្រើនដូចជា រោងចក្រផលិតទឹកស្អាត វិស័យសំណង់ និងកសិកម្មជាដើម ដែលសុទ្ធ សឹងតែត្រូវការទុយោ ដើម្បីគាំទ្រដល់ការធ្វើអាជីវកម្មទាំងនោះ ជាពិសេសផ្គត់ផ្គង់ដល់ការនាំចេញផងដែរ។
ឯកឧត្តម ហែម វណ្ណឌី បញ្ជាក់ថា ជុំវិញការប្រើប្រាស់ទុយោ ចំពោះអ្នករកស៊ីទទួលក្នុងវិស័យទឹកស្អាត ដែលទិញទុយោ ពីបណ្តាក្រុមហ៊ុនផ្សេងៗ ឃើញថា នៅក្នុងមួយខែៗក្រុមហ៊ុនផ្គត់ផ្គង់ទឹកទាំងនោះ បានបាត់បង់ទឹកជាច្រើន ចន្លោះពី ៣០ ទៅ ៤០ ភាគរយ ដែលធ្វើឱ្យពាណិជ្ជករមួយចំនួនមិនទាន់ចំណេញនៅឡើយ ព្រោះដោយសារតែការបាត់បង់ទឹកនេះ ។ ចំពោះការបាត់បង់នេះ មកពីមូលហេតុប្រើប្រាស់ទុយោដែលមានគុណភាពទាប និងមិនមានស្តង់ដារត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទើបធ្វើឲ្យលិចធ្លាយ។ ដូច្នេះហើយវិស័យទឹកស្អាតនេះ តែងតែជួបបញ្ហារច្រើន ប៉ុន្តែនៅពេលនេះ យើងត្រូវតែជំរុញឲ្យពួកគាត់ប្រើទុយោដែលគុណភាពល្អ អាចផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពដល់ប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ, ឯកឧត្តម រដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ជួយគាំទ្រផលិតផលដែលផលិតនៅ ក្នុងស្រុកដូចជា រោងចក្រផលិតទុយោនេះជាដើម, ការជួយគាំទ្រផលិតផលនៅក្នុងស្រុករបស់ប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកដ៏ សំខាន់ ក្នុងការលើកកម្ពស់ផលិតផលជាតិ និងការចូលរួមចំណែកក្នុងការជួយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។ ការប្រើ ប្រាស់ផលិតផលក្នុងស្រុក ក៏ជាការកាត់បន្ថយនូវការនាំចូលទុយោពីបរទេស, ជួយពង្រឹង និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើង ការផ្តល់នូវការងារ និងចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ ពីបច្ចេកទេស និងនវានុវត្តន៍សម័យថ្មី ទៅតាមតម្រូវការទីផ្សារផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី










-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត