ព័ត៌មាន
របាំងស្បៃមុងចំនួន៣៥កន្លែង ត្រូវកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បង្ក្រាបបំផ្លាញចោលក្នុងស្រុកជលគីរី
កម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចេញប្រតិបត្តិការដោយបង្ក្រាបបាននូវប្រភេទរបាំងស្បៃមុង ដែលជនសង្ស័យបានដាក់ចាប់យកកូនត្រីនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានចំនួន៣៥កន្លែង និងបានកំទេចចោលវត្ថុតាងនៅនឹងកន្លែងតែម្តង។ នេះបើយោងតាមការបញ្ជាក់ពីលោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងអោយដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោក លី ឡា បានបន្តថា ក្រុមការងាររួមខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី សហការជាមួយសហគមន៍នេសាទភូមិថ្មី និងសហគមន៍នេសាទអន្លុងមេត្រីសែនជ័យកម្លាំងចូលរួមសរុបចំនួន១២នាក់ និងមធ្យោបាយ កាណូត ៤គ្រឿង បានចុះទៅបង្ក្រាបបទល្មើសរបាំងស្បៃមុង នៅចំណុចបឹងធំ ចំណុចចាអោកប្រឿ ចំណុចអ្នកតាកែវ ស្ថិតនៅភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ដោយក្រុមការងារ បានរុះរើរបាំងស្បៃមុងចំនួន១០កន្លែង ប្រវែង៥៥០ម៉ែត្រ លូស្បៃមុងចំនួន១០គ្រឿង បង្គោលចំនួន២៥០ដើម និងចាក់លែងត្រីចំរុះចូលែននេសាទវិញចំនួន៤០ គីឡូក្រាម។
នៅថ្ងៃដដែលលោក លី ឡា បានដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី សង្កាត់រដ្ឋបាលជលផលចុងកោះ និងសហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទអន្លុងមេត្រីសែនជ័យ ដែលមានកម្លាំងចូលរួមសរុបចំនួន១៧នាក់ និងមធ្យោបាយកាណូត៥គ្រឿង បានចុះទៅដល់ចំណុចក្រាំងយូវ និងមេទឹកទំនប់ក្បាលកន្លង់ ជាដែននេសាទ ស្ថិតនៅក្រោយភូមិក្រាំងយូវ និងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី និងមានមួយកន្លែងទៀតនៅចំណុចបឹងឆ្នុកអណ្តែង ស្ថិតនៅភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគីរី និងបានរុះរើរបាំងស្បៃមុងចំនួន២៥កន្លែង ប្រវែង១១៥០ម លូស្បៃមុងចំនួន២៥គ្រឿង បង្គោលចំនួន៥០០ដើម និងចាក់ចាក់លែងត្រីចំរុះ ចូលដែននេសាទវិញចំនួន៧០គក្រ ចំណែកវត្ថុតាងបានបំផ្លាញចោលនៅនឹងកន្លែង។
លោក លី ឡា បានសំណូមពរដល់ប្រជានេសាទ ត្រូវនាំគ្នាជួយបង្ហាញទីតាំងបទល្មើសស្បៃមុង របាំងសាច់អួនវែងៗផ្ទុយនឹងច្បាប់ កន្លែងដាក់សម្រាស់ អ្នកកាប់ព្រៃលិចទឹកយកទៅដាក់សម្រាស់ អ្នកមានឧបករណ៍ឆក់ត្រជាក់ ឆក់ក្តៅ និងបទល្មើសនេសាទដទៃទៀត មកកម្លាំងសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធី និងជួយថែរក្សាដល់ពូជមច្ឆាជាតិយើងផងដែរ ៕ កាំង ហុងវាស្នា
-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត