ព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ សីហា៖ គោលជំហររបស់កម្ពុជានៅតែបន្តគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី១១នាប្រទេសឡាវនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា កម្ពុជានៅតែប្រកាន់ជំហរបន្តគាំទ្រឲ្យភាគីជម្លោះធ្វើការដោះស្រាយគ្នាដោយសន្តិវិធីដដែល ហើយមួយវិញទៀតកម្ពុជានៅតែប្តេជ្ញាចិត្តចំពោះការចូលរួមជំរុញឱ្យមានសន្តិភាព និងសន្តិសុខសកល ដោយការណ៍នេះកម្ពុជាបន្តបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនទៅតាមបណ្តាប្រទេសនានា ដោយឥតងាក់រេតាមរយៈអង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងទៀតថា ផលប៉ះពាល់និងសោកនាដកម្មនៃសង្គ្រាម ហើយសង្រ្គាមមិនអាចយកទៅបញ្ចប់សង្រ្គាមបានទេ ផ្ទុយទៅវិញសង្គ្រាមនឹងប្កើតគ្រោះមហន្តរាយមនុស្សធម៌ដោយជៀសមិនផុតនោះឡើយង។ឯកឧត្តមប្រមុខការពារជាតិកម្ពុជា បានគួសបញ្ជាក់អំពីគោលជំហររបស់កម្ពុជាដែល តែងតែគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី និងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ ព្រោះសន្តិភាព និងវិបុលភាពពិតប្រាកដគឺអាចកើតចេញតែពីការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះដែលចាំបាច់ត្រូវតែមានការចូលរួម និងការព្រមព្រៀងពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងស្មារតីស្វែងយល់ពីគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងការផ្តល់អាទិភាពលើសុខុមាលភាពរបស់ប្រជាជន។
នាយឧត្តមសេនីយ៍ក៏បានគួសបញ្ជាក់ជាថ្មីម្តងទៀតដែរថា« កម្ពុជានឹងបន្តការរួមចំណែកដល់ប្រតិបត្តិការរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដែលនេះនឹងជួយពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការចូលរួមជំរុញឱ្យមានសន្តិភាព និងសន្តិសុខសកល»។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី១១ ( 11th ADMM-Plus )ដែលបានផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថេរភាព និង សន្តិសុខក្នុងតំបន់នេះ ផងដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរ អំពីគុណតម្លៃគ្រឹះរបស់អាស៊ាន និងមជ្ឈភាពអាស៊ានក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចសន្ទនាក្នុងតំបន់ ហើយបណ្តាសមាជិកត្រូវពង្រឹងយន្តការនេះ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី។

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការពង្រឹងសន្តិសុខ សន្តិភាពក៏ដូចជាពង្រឹងសមត្ថភាពរួមក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ហើយក្នុងក្របខ័ណ្ឌក្រុមការងារជំនាញ ADMM-បូក កម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនបានបញ្ចប់ការធ្វើសហប្រធាន នៃក្រុមការងារជំនាញស្តីពីសកម្មភាពដោះមីនដើម្បីមនុស្សធម៌ សម្រាប់ឆ្នាំ២០២១-២០២៤ដោយជោគជ័យនិងទទួលបានល្ធផលប្រកបដោយផ្លែផ្កា។ ដោយឡែកសម្រាប់ឆ្នាំ២០២៤-២០២៧ កម្ពុជានឹងសហការជាមួយអូស្ត្រាលីដើម្បីធ្វើជាសហប្រធានក្រុមការងារជំនាញ ក្នុងវិស័យសន្តិសុខសាយប័របន្តទៀត ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការរួមចំណែកជាវិជ្ជមានរបស់កម្ពុជាដល់សន្តិសុខតំបន់៕ អត្ថបទ៖ បាន ចក់





-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត