ព័ត៌មាន
គណបក្សនយោបាយនៅអាស៊ីជិត៦០ ជួបជុំគ្នាក្នុងមហាសន្និបាត ICAPP លើកទី១២ នៅកម្ពុជា ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សារ»
នៅព្រឹកថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ តាមរយៈមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP បណ្តាគណបក្សនយោបាយនៅអាស៊ីជិត ៦០ មកពីជាង៤០ ប្រទេសបានជួបជុំគ្នាលើទឹកដីកម្ពុជា ដើម្បីបើកកិច្ចពិភាក្សាស្តីពីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ដែលជាប្រធានបទដ៏សំខាន់ឆ្លើយតបនឹងបរិបទតំបន់ និងពិភពលោកកំពុងរួមរិតទៅដោយជម្លោះ។
ICAPP គឺជាវេទិកាគណបក្សនយោបាយនៅអាស៊ី ជួបជុំផ្លាស់ប្តូរទស្សនៈ និងសន្ទនាខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុភាគី ជាពិសេសបង្កើនជំនឿជាក់រវាងគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាកាន់តែច្បាស់នៃគណបក្សនយោបាយនានា។ អង្គការនេះប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ី ដែលមានជាង ៣៥០ គណបក្ស។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីតែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង។ មហាសន្និបាតនេះចាប់ផ្តើមលើកទីដំបូងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពិននៅឆ្នាំ២០០០។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានក្លាយទៅជាសមាជិករបស់ ICAPP នៅឆ្នាំ២០០៣។ ក្រោយក្លាយជាសមាជិក ICAPP បាន៧ឆ្នាំ ពោលគឺនៅឆ្នាំ២០១០ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP ម្តងរួចមកហើយ ក្រោមប្រធានបទ «ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់អាស៊ី»។ ឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយ សម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP។ ការណ៍នេះធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាគណបក្សទី១ នៅក្នុងគ្រួសារ ICAPP ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះចំនួនពីរដង។
មហាសន្និបាត ICAPP លើកទី១២ ដែលរៀបចំឡើងនៅកម្ពុជានាពេលនេះ ធ្វើឡើងក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សារ»។ មហាសន្និបាតនេះ មានគណៈប្រតិភូចូលរួមជាង ២០០ ប្រតិភូ មកពី៤២ប្រទេស ហើយមានគណបក្សនយោបាយចូលរួមប្រមាណ ៥៧ គណបក្សនយោបាយ និងមានអ្នកសារព័ត៌មានមកពី១១ប្រទេសចូលរួមផងដែរ។
ពិធីបើកមហាសន្និបាតនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា បានប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២។ ក្នុងពិធីបើកនេះក៏មានការថ្លែងសុន្ទរកថាស្វាគមន៍ដោយលោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។
ក្នុងពិធីនេះក៏មានការថ្លែងសុន្ទរកថាដោយលោក ជុង អ៊ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី, ការថ្លែងសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកនេះផងដែរ។
ព្រឹត្តិការណ៍មហាសន្និបាត ICAPP ដែលធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយកិត្តិយសដ៏ឧតុង្គឧត្តមមួយទៀតសម្រាប់កម្ពុជា។ ការផ្តល់សេចក្តីទុកចិត្តពី ICAPP ដល់គណបក្សប្រជាជនកម្ពុជា ធ្វើជាម្ចាស់ផ្តះរៀមបចំមហាសន្និបាតនាពេលនេះ ស្តែងឱ្យឃើញថា បណ្តាគណបក្សនយោបាយទាំងអស់ បានសម្លឹងមើលតួនាទីសំខាន់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាកម្ពុជាដែលបានរក្សានូវគោលការណ៍គ្រឹះនៃប្រជាធិបតេយ្យ ផ្អែកលើវិធានច្បាប់ និងវិន័យរបស់ខ្លួន ពិសេសកម្ពុជាបានរួមចំណែកក្នុងការងារនានាបស់ ICAPP ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួនសំដៅឆ្ពោះទៅរកការកសាងពិភពលោកមួយដែលមានសន្តិភាពផងមានស្ថិរភាពផង និងមានការអភិវឌ្ឍ។ កម្ពុជាក៏ចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ សហប្រតិបត្តិការ ពហុភាគី ទ្វេភាគី និងសេដ្ឋកិច្ចសង្គមជាដើម។ កម្ពុជាក៏បានជួយជំរុញឧត្តមគតិដ៏សំខាន់បំផុតរបស់ ICAPP គឺការជួយជំរុញការយោគយល់គ្នាទៅវិញទៅមករវាងគណបក្សនយោបាយនានា។
ទាំងអស់នេះធ្វើឱ្យកម្ពុជា ទទួលបាននូវការផ្តល់គុណតម្លៃពីបណ្តាគណបក្ស ICAPP ជូនកម្ពុជាក្នុងការដឹកនាំកិច្ចប្រជុំកំពូលម្តងទៀតជាលើកទី២ ដែលសបញ្ជាក់ឱ្យឃើញពីអ្វីដែលគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបានធ្វើគឺទទួលស្គាល់ជាអន្តរជាតិពីបណ្តាគណបក្សនយោបាយលើសកលលោក៕
-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត