ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងពិធីមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP-12)
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP-12) នៅវិមាន៧មករា។
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បង្ហាញមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ចំនួនពីរដងរួមទាំងមហាសន្និបាតលើកនេះ។
-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ប្រធានបទនៃមហាសន្និបាត ICAPP លើកទី១២ នៅកម្ពុជា ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សារ» គឺបានបង្ហាញពីទិដ្ឋភាពជាក់ស្ដែងរបស់កម្ពុជា ដែលបានឆ្លងកាត់ និងមានបទពិសោធន៍ដោយផ្ទាល់ក្នុងការបញ្ចប់សង្គ្រាម និងស្វែងរកសន្ដិភាពពេញលេញជូនជាតិមាតុភូមិ។
-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កម្ពុជាទទួលបានឱកាសនៅក្នុងការរៀបចំមហាសន្និបាត ICAPP ចំនួន ២ លើក និងកិច្ចប្រជុំកំពូលអាស៊ានចំនួន ៣ លើករួចមកហើយ។ សម្ដេចតេជោ សង្ឃឹមថា កម្ពុជានឹងមានឱកាសទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី៣ និងទី៤ បន្តទៀត។
-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៖ សង្គ្រាមអាចកើតមានឡើងត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ ប៉ុន្តែការបញ្ចប់សង្គ្រាម និងនាំយកសន្តិភាពត្រឡប់មកវិញ ជាការលំបាក និងត្រូវប្រើពេលយូរ។ សម្ដេចតេជោ បញ្ជាក់បន្ថែមថា ដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា គឺជាគំរូល្អមួយ។
-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៖ ការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ មិនអាចសម្រេចបានទេ បើកម្ពុជាមិនមានសន្តិភាព។
-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា បើកម្ពុជាមិនអាចគ្រប់គ្រងលើអធិបតេយ្យរបស់ខ្លួន និងផ្ទៃក្នុងរបស់ខ្លួនបាននោះទេ នោះកម្ពុជាអាចនឹងធ្លាក់ទៅក្នុងសង្គ្រាមជាថ្មី។ សម្ដេចតេជោ រំលេចបន្ថែមថា គេបង្កើតសង្គ្រាមនៅកម្ពុជា គេគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ក្រោយមកគេជំរុញឱ្យយើងកាត់ទោសខ្មែរក្រហម ដោយមិនគិតពីការធ្លាក់ចូលទៅក្នុងសង្គ្រាមជាថ្មីរបស់កម្ពុជានោះឡើយ។ សម្ដេចតេជោ បានរម្លឹកឱ្យដឹងថា សម្ដេចបានប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិថា សម្ដេចសុខចិត្តឱ្យតុលាការអន្តរជាតិ ដើម្បីកាត់ទោសខ្មែរក្រហមបរាជ័យ តែសម្ដេចមិនសុខចិត្តឱ្យកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមជាថ្មីនោះឡើយ។
-សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាយ៉ាងមុតមាំថាមិនញញើតដៃ ក្នុងការកម្ទេច ក្រុមជ្រុលនិយមដែលបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីការពារសុវត្ថិភាពសន្តិសុខសន្តិភាពនៅប្រទេសកម្ពុជា។
-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ បដិវត្តន៍ពណ៌ថ្មីៗនេះ គេបានធ្វើនៅបង់ក្លាដែស ហើយគេចង់មកអនុវត្តនៅកម្ពុជាបន្តទៀត។ សម្ដេចតេជោរំលេចបន្ថែមថា គេមិនធ្វើរដ្ឋប្រហារទេ ប៉ុន្តែគេប្រើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរដ្ឋាភិបាល បើយើងមិនឈ្លាសវៃ មិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ ឈាមខ្មែរនឹងហូរជាថ្មី កម្ពុជានឹងធ្លាក់ទៅក្នុងវិបត្តិ និងការបែកបាក់ជាតិជាថ្មី។
-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរម្លឹកជាថ្មីថា សម្ដេចធ្លាប់បានប្រាប់ទៅប្រទេសបិតាប្រជាធិបតេយ្យថា សូមកុំសាងកំហុសទី៣ ដល់កម្ពុជា។ សម្ដេចតេជោរម្លឹកបន្ថែមថា កំហុសទី១ ដែលប្រទេសបិតាប្រជាធិបតេយ្យបានសាងដល់កម្ពុជា នោះគឺគេគាំទ្ររដ្ឋប្រហារដែលដឹកនាំដោយ លន នល់។ កំហុសទី២ ដែលប្រទេសបិតាប្រ ជាធិបតេយ្យបានសាងដល់កម្ពុជា នោះគឺគេបានគាំទ្រក្រុមប្រល័យពូជសាសន៍ខ្មែរក្រហម ដែលមានបាតដៃប្រឡាក់ឈាមខ្មែររាប់លាននាក់នៅអង្គការសហប្រជាជាតិ។
-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ ការអនុវត្តស្តង់ដា គឺមានតែនៅក្នុងការប្រកួតកីឡាប៉ុណ្ណោះ។ ការអនុវត្តស្តង់ដា មិនអាចធ្វើបាន ឡើយនៅក្នុងបញ្ហានយោបាយ។
-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន17 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន