ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល៖ «អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ផ្នែកសម្ភព និងរោគស្រ្តីពិតជាដើរតួនាទីយ៉ាងសំខាន់»
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា «អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ផ្នែកសម្ភព និងរោគស្រ្តី ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្រ្គោះអាយុជីវិតមាតា និងទារក»។
ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងពិធីបើកទិវាលើកទី២៣ នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ“រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី”, នាព្រឹកថ្ងៃទី២២ ខែវិចិ្ឆកានេះ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងទៀតថា នាពេលថ្មីៗនេះដែរ កាលពីថ្ងៃទី០៥ តុលា ២០២៣ កន្លងទៅក្រសួងសុខាភិបាល ក៏បានប្រកាសដាក់ចូលការចាក់ថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ សំដៅលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋកម្ពុជាយើងផង និងក៏ចូលរួមចំណែកក្នុងគោលដៅលុបបំបាត់ជំងឺមហារីកមាត់ស្បូននាឆ្នាំ២០៣០ របស់WHO។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា រួមគ្នាយកចិត្តទុកដាក់ក្នុងការពង្រឹងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារនៅកម្ពុជា ទាំងផ្នែកសេវាសាធារណៈ ជាពិសេសសេវាឯកជន។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះជាអាទិភាពមួយចំនួន ដល់អង្គពិធីនាពេលនេះដោយត្រូវយកចិត្តទុកដាក់ទៅលើ៖ ១) ការកសាងសមត្ថភាពតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម និងបង្កើនចំនួនគ្រូបង្គោល ២) ការគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈ ៣) ការពង្រឹងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធសម្ភារ និងគោរពតាមនិយាម គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៤)ការបង្កើនកិច្ចសហការបច្ចេកទេសជាមួយដៃគូឱ្យបានទូលំទូលាយ ៥)ការពង្រឹងកិច្ចប្រាស្រ័យទាក់ទងឱ្យបានជិតស្និទ្ធ ការផ្សព្វផ្សាយ អប់រំសុខភាព និងជំរុញឱ្យមានការចូលរួមពីសហគមន៍។ បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់ជាសារគន្លឹះទៅកាន់សមាជិក សមាជិកា ទាំងមូលដូចខាងក្រោម៖
– សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ត្រូវរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលបន្តជាប្រចាំ និងត្រូវធ្វើបច្ចុប្បន្នភាពបច្ចេកទេសទាន់សម័យ រួមទាំងឧបករណ៍ សម្ភារ និងឱសថ។
– អ្នកផ្តល់សេវាទាំងអស់ ត្រូវចុះបញ្ជីគណៈវិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដោយត្រូវមានបញ្ជិកាឱ្យបានត្រឹមត្រូវ ហើយត្រូវផ្ទៀងផ្ទាត់ឱ្យគ្រប់តាមលក្ខខណ្ឌ ជាពិសេសធនធានមនុស្សសមស្រប និងឯកសារបទដ្ឋានដាក់បិទផ្សាយនៅលើជញ្ជាំង។ ត្រូវរាយការណ៍ឱ្យបានជាប់ជាប្រចាំជាមួយផ្នែកពាក់ព័ន្ធទាំងផ្នែកសុខាភិបាលមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន។
– លើកទឹកចិត្តឱ្យសេវាឯកជនចូលរួមជាសមាជិកសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ដើម្បីស្វែងយល់ជាមួយគ្នា ធ្វើការជាមួយគ្នា ប្រុងប្រយ័ត្នជាមួយគ្នា អាចជួយគ្នាបាន។
– នៅតាមគ្លីនិក/សេវាឯកជនដែលមានសេវាសម្រាលកូន សុំឱ្យរៀបចំកន្លែង្រឹមត្រូវ មានកញ្ចប់សេវាសង្គ្រោះបន្ទាន់ ដើម្បីសង្គ្រោះទារកនៅនឹងកន្លែងបានទាន់ពេលវេលា ព្រោះអ្នកធ្វើការងារសម្ភពរោគស្ត្រី ជាអ្នកសង្គ្រោះជីវិតមាតា និងទារក។
បើតាមឯកឧត្តមសាស្រ្តាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំសមាគមបានរៀបចំអង្គទិវានេះ ក្នុងវត្ថុបំណងផ្លាស់ប្តូរ យោបល់ ចំណេះដឹង និងរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងជំនាញសម្ភព និងរោគស្រី្ត និងបង្កើនចំណេះដឹងរបស់សមាជិកដូចជាទុនក្នុងការផ្តល់សេវាផ្នែកសម្ភព និងរោគស្រី្ត ឲ្យមានប្រសិទ្ធភាព និងគុណភាព។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់ សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ដែលបានរៀបចំសនិ្នបាតនេះឡើង និងក៏អរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនទាំងជាតិ និងអន្តរជាតិ សម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា៕ អត្ថបទ រដ្ឋា











-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត