ព័ត៌មាន
ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា៖រដ្ឋាភិបាលអង់គ្លេសបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជានិច្ច
ភ្នំពេញ ៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams MBE បានថ្លែងថា វិស័យអប់រំគឺជា កត្តាចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់បន្ថែមទៀត ដូច្នេះ ដើម្បីចូលរួមការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជានោះ រដ្ឋាភិបាលអង់គ្លេសនឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជានិច្ចពោលគឺមួយឆ្នាំៗចាប់ពី១០ទៅ១៥នាក់។
ថ្លែងនៅក្នុងឱកាសប្រគល់បណ្ណសរសើរដល់និស្សិតជ័យលាភីផ្នែកសរសេរ និង និយាយភាសាអង់គ្លេសដែលធ្វើឡើងនៅសាកលវិទ្យាល័យន័តុន រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ លោក Dominic Williams MBE បានលើកឡើងថា លោកពិតជាមានសេចក្តីរីករាយដែល បានឃើញប្រទេសកម្ពុជាបានកំពុងរីកចម្រើនលើវិស័យអប់រំ ហើយបានឃើញនិស្សិតកម្ពុជាកាន់តែច្រើន បានចាប់យកជំនាញភាសាអង់គ្លេស ខណៈភាសាអង់គ្លេសនេះគឺជាភាសាអន្តរជាតិនោះ។
លោកឯកអគ្គរាជទូតបានលើកឡើងទៀតថា ការអប់រំគឺជាការធានាយ៉ាងធំធេងដល់ប្រជាជនកម្ពុ ជាដើម្បីចូលរួមការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅពេលអនាគត នឹងធ្វើឲ្យប្រជា ជនកម្ពុជាមានប្រាក់ចំណូលចូលក្នុងគ្រួសារកាន់តែខ្ពស់ជាងមុនផងដែរ។ លោកទូតបានបន្ថែមថា«រដ្ឋាភិ បាលអង់គ្លេសបាននិងកំពុងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជារៀងរាល់ឆ្នាំ ដោយក្នុងមួយឆ្នាំៗចាប់ ពី១០ទៅ១៥នាក់»។ អាហារូបករណ៍ដែលចក្រភពអង់គ្លេសផ្តល់ជូនដល់និស្សិតកម្ពុជានេះគឺជាអាហារូបករណ៍ពេញលេញ ដោយធានាទាំងការធ្វើដំណើរ ការរៀនសូត្រ និងរបបអាហារជាដើម។
លោកឯកអគ្គរាជទូតបានលើកឡើងទៀតថា មូលហេតុដែលចក្រភពអង់គ្លេសផ្តល់ជូនអាហារូបករណ៍ដល់និស្សិតកម្ពុជា គឺដើម្បីចូលរួមការអភិវឌ្ឍនៅប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយ ខណៈអប់រំនេះគឺជាកត្តាសំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសនីមួយៗដូចជាប្រទេសកម្ពុជា ជាដើម។ ជាមួយគ្នានោះដែរលោកទូតក៏បានរំពឹងផងដែរថា គ្រប់និស្សិតទាំងអស់ដែលបានទៅរៀននៅចក្រភពអង់គ្លេសពួកគេនឹងយកនូវជំនាញរបស់ពួកគេមកបម្រើដល់ប្រទេសកម្ពុជា ហើយយកជំនាញនេះ មកអភិវឌ្ឍប្រទេសកម្ពុជា៕
អត្ថបទ ៖ បាន ចក់
-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត