ព័ត៌មាន
ការបង់ពន្ធជាការផ្ដល់នូវធនធានដ៏ចាំបាច់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
ការបង់ពន្ធគឺជាកាតព្វកិច្ច ហើយការយកពន្ធ គឺជាការផ្ដល់នូវធនធានដ៏ចាំបាច់ដល់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត កន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងសិក្ខាសាលា ស្តីពី «ពន្ធលើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (Tol e-Filing)» នៅខេត្តកំពត នាចុងសប្តាហ៍កន្លងមកនេះ។

ឯកឧត្តមបណ្ឌិត លើកឡើងបន្តថា អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំ និងអនុវត្តការផ្តល់សេវាជូនអ្នកជាប់ពន្ធ តាមរយៈ សកម្មភាពជាច្រើន និងគ្រប់មធ្យោបាយ ដោយអនុលោមតាមមាត្រា ១៩៣ នៃច្បាប់ស្តីពីសារពើន្ធ ដែលបានែងអំពីសិទ្ធិ និងកាតព្វ កិច្ចរបស់អ្នកជាប់ពន្ធ។ មាត្រា ១៩៣ នេះ, ចែងថា “អ្នកជាប់ពន្ធមានសិទ្ធិទទួលព័ត៌មានជាប្រចាំអំពីដំណើរការនៃប្រព័ន្ធពន្ធដារ និង នីតិវិធីនៃការកំណត់ពន្ធ ដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ ត្រង់មាត្រា ១៩៩ អំពីការផ្សព្វផ្សាយ និងការពន្យល់ណែនាំបទប្បញ្ញត្តិ ស្តីពីពន្ធដារ និងត្រង់មាត្រា ២១១អំពីនីតិវិធីនៃការកំណត់ពន្ធឡើងវិញ”។

ឯកឧត្តមបណ្ឌិត កន សម្បត្តិ បានគូសរំលេចថា ការបង់ពន្ធគឺជាកាតព្វកិច្ច ហើយការយកពន្ធ គឺជាការផ្ដល់នូវធនធានដ៏ចាំបាច់ដល់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមក៏បានលើកឡើងដែរថា ទំនាក់ទំនងរវាងអ្នកជាប់ពន្ធ និងរដ្ឋបាលសារពើពន្ធ គឺមិនត្រឹមតែជាការបំពេញ កាតព្វកិច្ចសារពើពន្ធ និងការផ្តល់សេវាពន្ធដារប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូសហការល្អ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេស ជាតិឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

ដើម្បីចូលរួមនិងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ឆ្នាំ២០២៣-២០២៨ យុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ និងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធ គ្រប់គ្រង និងប្រតិបត្តិជាបន្តបន្ទាប់ និងព្យាយាមវិវត្តទៅជារដ្ឋបាលសារពើពន្ធទំនើប ស្របតាមឧត្តមានុវត្តន៍តំបន់ និងអន្តរជាតិ និងបរិការណ៍សង្គម-សេដ្ឋកិច្ចឌីជីថល ដើម្បីកែលម្អសេវាអ្នកជាប់ពន្ធ និងលើកកម្ពស់វប្បធម៌ការបង់ពន្ធ និងពង្រឹងអនុលោមភាពសារ ពើពន្ធ ព្រមទាំងចូលរួមចំណែកលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាពជូនវិស័យឯកជន។ ជាក់ស្ដែង អគ្គនាយកដ្ឋានពន្ធដារ បាន រៀបចំដាក់ឱ្យអ្នកជាប់ពន្ធអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាច្រើន ដើម្បីសម្រួលដល់ការបង់ពន្ធ និងពង្រឹងការគ្រប់គ្រងទិន្នន័យ ពន្ធ សំដៅធានានូវតម្លាភាព គណនេយ្យភាព សមធម៌នៃការង់ពន្ធ និងជំរុញអនុលោមភាពសារពើពន្ធួមមានដូចជា៖ e-Register, e-Filing, Tol e-Filing, e-Payment, e-Tax Service, GDT Taxpayer App, GDT Live Chat, Call Center 1277, GDTe-Administration និងប្រព័ន្ធកម្មវិធីបច្ចេកវិទ្យាព័ត៌មានគាំទ្រជាច្រើនទៀត៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត