ព័ត៌មាន
សម្ដេចធិបតី៖ ទោះបីកម្ពុជាទទួលបានសន្ដិភាពពេញលេញ តែប្រជាជននៅប្រឈម ជាមួយស្រមោលគ្រាប់មីន
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ បញ្ជាក់ថា ទោះបីជាកម្ពុជាទទួលបានសន្ដិភាពពេញលេញតាំងពីឆ្នាំ ១៩៩៨ ប៉ុន្ដែប្រជាជនកម្ពុជានៅប្រឈមជាមួយស្រមោលគ្រាប់មីននៅឡើយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ទោះបីកម្ពុជាទទួលបានសន្ដិភាពពេញលេញនៅឆ្នាំ១៩៩៨ ក៏ដោយ ក៏ស្រមោលនូវគ្រាប់មីននៅបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងដល់ដំណើការស្ដារឡើងវិញក្រោយសង្គ្រាមរបស់កម្ពុជា។ ប្រជាជនកម្ពុជាមិនអាចរស់នៅ និងប្រកបជីវភាពដូចប្រក្រតីបានទេដោយសារតែទឹកដីនៅតែរងការបំផ្លិចបំផ្លាញដោយគ្រាប់មីន ហើយការកសាងប្រទេសឡើងវិញក៏ត្រូវប្រឈមផងដែរ ខណៈគ្រាប់មីននៅតែជាបញ្ហារារាំងដល់ការអភិវឌ្ឍ និងសមាហរណកម្មជាតិរបស់កម្ពុជា។

សម្ដេចធិបតីបញ្ជាក់ថា ទាំងអ្នកទេសចរ និងអ្នកវិនិយោគនឹងមិនមកប្រទេសដែលមានសញ្ញាក្រហមថា ប្រយ័ត្នគ្រាប់មីននោះទេ។ ក្រៅពីនេះផលប៉ះពាល់នៃសង្គ្រាមបានបង្កផលប៉ះពាល់ដល់សតិអាម្មណ៍ និងស្មារតីធ្ងន់ធ្ងរដល់ប្រជាជនផងដែរ។ គ្រាប់មីនបានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើនមានការលំបាកក្នុងការទទួលយកការពិតនៃសន្ដិភាព និងនឹកស្រមៃដល់អនាគត់ដ៏ភ្លឺស្វាង។ ស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុកទាំងផ្លូវកាយ និងផ្លូវចិត្ត បានរម្លឹកជាប្រចាំអំពីការរន្ធត់ពីអតីតកាលនេះ។

ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា វឌ្ឍនភាពដ៏ថ្លៃថ្លារបស់កម្ពុជាក្នុងសកម្មភាពដោះមីននឹងមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការជួយគាំទ្រពីសហគមន៍អន្តរជាតិ តាមរយៈភាពជាដៃគូជាមួយប្រទេស និងអង្គការម្ចាស់ជំនួយនានា ដែលបានផ្ដល់នូវកិច្ចការគាំទ្រទាំងហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្តដល់កម្ពុជា ក្នុងការសម្រេចគោលដៅបោសសម្អាតមីន។ ខណៈមកទល់បច្ចុប្បន្ននេះ កម្ពុជាបានបំផ្លាញ មីនប្រឆាំងមនុស្សជាង ១ លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់ និងបានបោសសម្អាតមីនលើផ្ទៃដីជាង ៣ ពាន់គីឡូម៉ែត្រក្រឡា ដោយបានប្រែក្លាយរាជធានី ខេត្តចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី ខេត្តអស់មីន៕ អត្ថបទ៖ វ៉ន ដារ៉ា



-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត