ព័ត៌មាន
សម្តេចធិបតី៖ កម្ពុជាបានខិតខំធ្វើកាត់បន្ថយជនរងគ្រោះ ដោយសារមីនមកតិចជាង១០០នាក់ ក្នុងមួយឆ្នាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍រំលឹកអំពីមហាសោកនាដកម្មដែលកម្ពុជា ធ្លាប់បានរងគ្រោះដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្ស និងបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បង្កឱ្យមានជនរងគ្រោះមានជាមធ្យម ជាង៤ពាន់៣០០នាក់ក្នុងមួយឆ្នាំ កាលពីឆ្នាំ១៩៩៦ ប៉ុន្តែសម្រាប់រយៈពេល១០ឆ្នាំចុងក្រោយនេះ បានធ្លាក់ចុះមកតិចជាង១០០នាក់ក្នុងមួយឆ្នាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ខណៈអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះ នៅខេត្តសៀមរាប បានបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែង និងការគាំទ្រនានាទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្ត កម្ពុជា បានបោះជំហានដ៏សំខាន់ក្នុងការសម្រេចនូវគោលដៅបោសសម្អាតមីន ។
សម្តេចធិបតី បានបន្តថា សមិទ្ធផលជាច្រើនត្រូវបានកើតឡើង ដោយសេដ្ឋកិច្ចរបស់កម្ពុជា មានកំណើន ជាមធ្យមក្នុងរង្វង់៧%ក្នុង១ឆ្នាំមុនការរាតត្បាតនៃកូវីដ-១៩ ដែលបានរីកសាយភាយដល់តំបន់ដែលត្រូវបាន ដោះមីន និងជួយប្រជាជនរាប់លាននាក់បានចាកចេញពីភាពក្រីក្រ។ ៨០% នៃផ្ទៃដីដែលត្រូវបានបោសសម្អាត មីន ត្រូវបានយកទៅប្រើប្រាស់សម្រាប់វិស័យកសិកម្ម ។សហគមន៍សកម្មភាពកម្ចាត់មីនកម្ពុជា បានបន្តចែករំ លែកឧត្តមានុវត្តន៍របស់ខ្លួនពីជំនាញដែលទទួលបានយ៉ាងលំបាកឲ្យទៅប្រទេសដទៃទៀត ដែលប្រឈមមុខ បញ្ហាស្រដៀងគ្នា រួមមានប្រទេស អ៊ុយក្រែន អាហ្គានីស្ថាន អាម៉េនី អាស៊ែរបៃហ្សង់ និងរដ្ឋសមាជិកអាស៊ាន ផង ដែរ។ ទោះជាយ៉ាងណា ដំណើរកម្ពុជានៅវែងឆ្ងាយទៀត ដោយនៅមានផ្ទៃដីមានគ្រាប់មីនជាង ១ពាន់៦០០គីឡូ ម៉ែត្រក្រឡាទៀត ដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនប្រមាណ ១លាននាក់ទៀត។ នេះជាមូល ហេតុដែលការបញ្ចប់ផលប៉ះពាល់អវិជ្ជមាននូវគ្រាប់មីន និងសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងការលើកកម្ពស់ ជំនួយដល់ជនរងគ្រោះ គឺពិតជាមូលដ្ឋានគ្រឹះនៃរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាព ហើយក៏បានបញ្ចូល ជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាតិទី១៨។ ដូច្នេះត្រូវរួបរួមគ្នា ក្រោមអនុសញ្ញាអូតាវ៉ា ដែលជាឯក សារដ៏សំខាន់រួមរបស់មនុស្សជាតិ ៕អត្ថបទ៖ មុត សុទ្ធ
-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត