ព័ត៌មាន
អ្នកជំនាញ៖ ល្ខោនស្រមោលស្បែកធំ ជាល្ខោនដែលរៀបចំសម្ដែងតាំងពីមុនសម័យអង្គរ និងមានលក្ខណៈពិសេសជាច្រើន
មានរយៈពេល ១៩ឆ្នាំមកហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ព្រឹទ្ធាចារ្យចាស់ទុំដែលបានថែរក្សាមរតកវប្បធម៌របស់កម្ពុជាមួយនេះ បានឱ្យដឹងថា ល្ខោនស្រមោលស្បែកធំ ត្រូវបានមនុស្ស នៅលើដីខ្មែររៀបចំយកមកសម្ដែងតាំងពីមុនកាលសម័យអង្គរទៅទៀត។

ល្ខោនស្រមោលស្បែកធំ ជាល្ខោនសក្ការៈមួយដែលគេរៀបចំសម្ដែងសម្រាប់តែកិច្ចពិធីសាសនាប៉ុ ណ្ណោះ។ នេះបើតាមព្រឹទ្ធាចារ្យ ប៉ុក សារ៉ាន់ ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឱ្យដឹង។ លោកព្រឹទ្ធាចារ្យបន្តថា ទម្រង់ល្ខោននេះបុព្វដូនតាខ្មែរបានដកស្រង់ចេញពីរឿងរាមកេរ្តិ៍ ដែលបានហូរចូលមកកម្ពុជាតាំងពីដើមគ្រិស្តសករាជ មករៀបចំជាផ្ទាំងទស្សនីយភាពម្ដែង វត្តមាននៃផ្ទាំងទស្សនីយភាពសម្ដែងល្ខោនស្រមោលស្បែកធំ ប្រហែលជារូបរាងនៅអំឡុងសតវត្សរ៍ទី៨ ក្រោយគ្រិស្ត សករាជ។
ដោយសារតែភាពចំណាស់ និងការស្រឡាញ់ រួមទាំងខ្លាចបាត់បង់មរតកវប្បធម៌នេះផងនោះ លោកព្រឹទ្ធាចារ្យ បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ជាពិសេសយុវជនសូមចូលរួមថែរក្សាមរតកនេះឱ្យបានគង់ វង្សពីមួយជំនាន់ទៅមួយជំនាន់។
ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ កម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ មក បានរៀបចំដាក់បញ្ចូលមរតកវប្បធម៌របស់ខ្លួនទាំងរូបី និងអរូបីបានចំនួនជាច្រើន ក្នុងនោះមានដូចជា តំបន់រមណី យដ្ឋានអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសម្បូរព្រៃគុក, តំបន់ប្រាសាទកោះកេរ, របាំព្រះរាជទ្រ ព្យ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ល្ខោនខោលវត្តស្វាយអណ្ដែត, គុនល្បុ ក្កតោ, បណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ក្រាំងរឿងអ៊ីណាវបុស្បា, រឿងរាមកេរ្តិ៍តាគ្រុឌ, ឋបនីយជីវមណ្ឌលបឹងទន្លេសាប និងក្រុងបាត់ដំបងជាដើម៕ ដោយ៖ គង់ ឌិន



-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត