ព័ត៌មាន
ឯកឧត្តម លី ធុជ ទទួលជំនួបទ្វេភាគីជាមួយអគ្គនាយកទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីនតាមព្រំដែន
សៀមរាប៖ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ បានទទួលជំនួបទ្វេភាគីជាមួយ លោកស្រី Pinsuda Jayanama អគ្គនាយកទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីនតាមព្រំដែន។

ក្នុងជំនួបនោះ លោកស្រី Pinsuda Jayanama បានស្នើសុំ និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមលើកការងារបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ជាការឆ្លើយតប តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ភាគីទាំងពីរត្រូវបន្តពិភាក្សាគ្នា និងលើកតម្រូវការការងារបោសសម្អាតមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដោយអនុវត្តតាមយន្តការគណៈកម្មាធិការព្រំដែនរួម និងគណៈកម្មាធិការព្រំដែនទូទៅ ដែលមានស្រប់។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងបន្ថែមអំពីស្ថានភាពនៃសកម្មភាពមីននៅកម្ពុជា ដែលជាបញ្ហាប្រឈមមួយដែលកម្ពុជាត្រូវបន្តដោះស្រាយ និងបោសសម្អាតឱ្យអស់ពីទឹកដីនៃប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងជួយដល់សហគមន៍រងផលប៉ះពាល់។ ពាក់ព័ន្ធនឹងបញ្ហាប្រឈមទាំងនេះ កម្ពុជា បាននឹងកំពុងធ្វើការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីនបន្ថែមនៅតាមតំបន់ព្រំដែន ដោយប្រតិបត្តិករអង្គភាពស៊ីម៉ាក់ និងក្រោមកិច្ចសហការជាមួយកងទ័ពជើងគោក ផងដែរ។




-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត