ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល ដើរតួជាបុគ្គលិកមណ្ឌលសុខភាព ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប
សៀមរាប ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដើរតួជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប ដោយឥតគ្រោងទុក នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ
សកម្មភាពខាងលើនេះ ដើម្បី៖
– សង្កេតដំណើរការមកទទួលសេវារបស់អ្នកជំងឺ និងសមត្ថភាពមន្រ្តីសុខាភិបាល
– ចូលរួមពិនិត្យព្យាបាល ដោយប្រឡូកជាក់ស្តែងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ
– ពិនិត្យផ្នែកសំខាន់ៗ ដូចជាឱសថស្ថាន កន្លែងចាក់វ៉ាក់សាំង ផ្នែកសម្រាល និងរោគស្រ្តី
– ចូលរួមផ្តល់យោបល់ ក្នុងវគ្គបណ្តុះបណ្តាលលើកកំពស់សមត្ថភាពបុគ្គលិកសុខាភិបាលទាំង៣២ឃុំ ទូទាំងខេត្តសៀមរាប
– ផ្តល់ចំណាត់ថ្នាក់មណ្ឌលសុខភាពសៀមរាប ជាគំរូក្នុងការរក្សាអនាម័យល្អ និងសេវាសមរម្យ
– កោតសរសើរដល់មន្រ្តីសុខាភិបាល ប្រកបដោយសមត្ថភាព និងការប្តេជ្ញាចិត្ត
– ជូនពរបុគ្គលិកសុខាភិបាលទទួលបានសុខភាពល្អ និងជោគជ័យក្នុងការបម្រើសេវាសុខាភិបាលមានប្រសិទ្ធភាព និងសមធម៌ជូនប្រជាពលរដ្ឋ៕
អត្ថបទ រដ្ឋា



















-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត