ព័ត៌មាន
ត្រឹមឆ្នាំ២០២៤ រដ្ឋកាត់ដីតំបន់៣ ជាង៨ម៉ឺនហិកតា ចែកពលរដ្ឋជិត៤ម៉ឺនគ្រួសារ ខណៈការកាត់ឆ្វៀលបានបិទបញ្ចប់
គិតត្រឹមឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធនានា បានកាត់ឆ្វៀលដីតំបន់៣ ដែលស្ថិតនៅជុំវិញបឹងទន្លេសាប ប្រមាណជាង ៨ម៉ឺនហិកតា ដើម្បីចែកជូនប្រជាពលរដ្ឋជិត ៤ម៉ឺនគ្រួសារ សម្រាប់អាស្រ័យផល និងដាំដំណាំកសិកម្មផ្សេងៗ ហើយក៏បានបិទបញ្ចប់ការកាត់ឆ្វៀលបន្ថែមផងដែរ ។

យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតពីចាប់ផ្ដើមអនុវត្តដល់ឆ្នាំ២០២៤ តាមរយៈការអនុវត្តវិធានការទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកតំបន់ទន្លេសាប នៃខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ រាជរដ្ឋាភិបាលសម្រេចកែសម្រួលផ្ទៃដីទំហំចំនួនប្រមាសណ ២ ៩៨៨ហិកតា ចេញពីដីតំបន់៣បញ្ចូលមកក្នុងតំបន់១ និងផ្ដល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៩ ៦៣៩គ្រួសារ ។

កែសម្រួលផ្ទៃដីទំហំចំនួន ៨៤ ៩៦៧ហិកតា ចេញពីតំបន់២ បញ្ចូលមកតំបន់១ និងផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៥៤ ៨៧៥គ្រួសារ, បានកែសម្រួលផ្ទៃដីទំហំចំនួន ៧៩ ១២៦ហិកតា ចេញពីតំបន់៣ ទៅជាតំបន់២ និងផ្ដល់សិទ្ធិកាន់កាប់ និងអាស្រ័យផលជូនប្រជាពលរដ្ឋចំនួន ២៨ ០៧៥គ្រួសារ និងកំណត់ផ្ទៃដីទំហំ ៣៨២ ៨៦៣ហិកតា ដែលសល់ពីការកែសម្រួលទុកជាតំបន់៣ នៃតំបន់បឹងទន្លេសាប ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការកំណត់ និងគ្រប់គ្រងតំបន់ទន្លេសាប ក្រសួងរៀបចំដែនដី បានទទួលភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈកម្មការចំពោះកិច្ច ធ្វើការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរដ្ឋ និងដីឯកជនរបស់ពលរដ្ឋ ដើម្បីថែរក្សាព្រៃលិចទឹកក៏ដូចជាបឹងទន្លេសាបទាំងមូលឱ្យគង់វង្ស។

គួរបញ្ជាក់ថា លទ្ធផលការចុះបញ្ជីដីតំបន់ទន្លេសាបសម្រេចបាន គឺដីតំបន់៣ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារ ហាមប៉ះពាល់ដាច់ខាត (ដីរដ្ឋ) បានចុះបញ្ជីដីតំបន់៣ ជាដីរដ្ឋរួចរាល់ជាស្ថាពរ សម្រាប់ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ, ដីតំបន់២ ជាតំបន់វាលទំនាបលិចទឹកក្នុងរដូវវស្សា ដែលតំបន់នេះអាចផ្ដល់ត្រឹមជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋ ដែលបានបង្កបង្កើនផលជាលក្ខណៈគ្រួសារ (ដីរដ្ឋ) បានវាស់វែងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលក្នុងតំបន់២ បានជាង ១៦ ម៉ឺនក្បាលដី ស្មើនឹង ៨០ភាគរយ នៃក្បាលដីប៉ាន់ស្មានប្រមាណ ២០ ម៉ឺនក្បាលដី ។

ចំណែកដីតំបន់១ ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋអាចផ្ដល់ជាកម្មសិទ្ធិ (កម្មសិទ្ធិឯកជន) បានវាស់វែងរួចចំនួន ៧៦ម៉ឺនក្បាលដី ស្មើនឹង ៨៨ភាគរយ នៃក្បាលដីប៉ាន់ស្មានប្រមាណ ៨៦មឺនក្បាលដី និងបានចេញបណ្ណួចចំនួន ៥៨ម៉ឺនក្បាល ដីជូនប្រជាពលរដ្ឋ ។ សម្រាប់ទិសដៅបន្ត ក្រុមការងារក្រសួង នឹងបន្តវាស់វែងបញ្ចប់ក្បាលដីក្នុងតំបន់ទន្លេសាប នៅឆ្នាំ២០២៥ និងបន្តអនុវត្តនីតិវិធីចុះបញ្ជី និងចេញបណ្ណទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ៕ អត្ថបទ បាន សុខរិទ្ធិ




-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត