ព័ត៌មាន
សម្តេចធិបតី៖ សន្តិសភាព គឺជាទំនិញដ៏រឹងមាំបំផុតសម្រាប់ទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមទៀតមកកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា កត្តាសុខសន្តិភាព គឺជាទំនិញដ៏ មានតម្លៃបំផុតសម្រាប់ការទាក់ទាញការវិនិយោគពីបរទេសមកក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែម ទៀត ដូច្នេះហើយបានជារាជរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែថែរក្សា និងការពារនូវសុខសន្តិភាពនេះឱ្យខាងតែបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា បានរំលឹកថា សន្តិភាព ស្ថិរភាពរបស់កម្ពុជា គឺជាទីតាំងយុទ្ធសាស្រ្តអាស៊ី និងគោលនយោបាយដែលគាំទ្រ និងសម្រួលសេដ្ឋកិច្ចរបស់ កម្ពុជាដែលបានផ្តល់ជាជម្រើសឥតខ្ជោះសម្រាប់ការវិនិយោគពីសំណាក់បរទេសមកលើប្រទេសកម្ពុជា ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់បន្ថែមថា កម្ពុជា បានចំណាយ ពេលជាច្រើនឆ្នាំដើម្បីស្វែងរកស្ថិរភាព សន្តិភាព ខណៈប្រទេសខ្លះបានត្រឹមតែប៉ងប្រាថ្នាប៉ុណ្ណោះ សម្រាប់ពាក្យ សន្តិភាពនេះ។ មិនមែ្រប់ប្រទេសទាំងអស់េ ដែលទទួលបាននូវសុខសន្តិភាព ខណៈពាក្យថាសន្តិភាពនេះ គឺ ជាទំនិញដ៏កម្រ ហើយមិនចេះតែកើតមានទេ ប្រសិនគ្មានការប្តេជ្ញាចិត្ត និងយកចិត្តទុកដាក់ទេនោះ ៕អត្ថបទ៖ ចក់







-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត