ព័ត៌មាន
ព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ បន្តនិមន្តចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត
ភ្នំពេញ ៖ គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ ទាំង៦ព្រះអង្គ ដឹកនាំព្រះតេជព្រះគុណថាច់ ញឹក ព្រះអនុគណរង និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មីខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តនិមន្តចូលក្រាបថ្វាយបង្គំ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសដ៏មានតម្លៃនេះដែរ គណៈប្រតិភូបានយកវត្តប្រណិប័តរ៍សម្តេចជាអម្ចាស់ ដើម្បីជាការសម្តែងនូវឧបការ:គុណដ៏ខ្ពង់ខ្ពស់របស់សម្តេចជាអម្ចាស់ ដែលជាព្រះបិតាសង្ឃមួយអង្គក្នុងចំណោមសង្ឃទាំង៧ព្រះអង្គ ដែលបានស្ថាបនាព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើងវិញក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ។ ទន្ទឹមនោះព្រះអង្គបានក្រាបថ្វាយបង្គំសួរសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី ពី្រះុខភាពបស់សម្តេច ដោយសេចក្តីនឹករលឹកជាពន់ពេក និងសូមថ្វាយព្រះពរជ័យមង្គល វិបុលសុខ គ្រប់ប្រការ ពិសេសសូមថ្វាយព្រះពរសម្តេច មានព្រះសុខុមាលភាព ដ៏ល្អបរិបូរណ៍ និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីជាម្លប់ដ៏ត្រជាក់សុខសាន្ត សម្បូសប្បាយ ដើម្បីបំភ្លឺព្រះពុទ្ធឱវាទ ក្នុងព្រះពុទ្ធសាសនានៅកម្ពុជាកាន់តែរីកចម្រើន។
សម្តេចព្រះមហាសុមេធាធិបតី បានប្រសិទ្ធពរជ័យប្រគេន និងផ្តាំផ្ញើរក្តីនឹករលឹកដល់ប្រជាពុទ្ធបរិស័ទខ្មែរខេត្តត្រាវិញទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
សូមជម្រាបជូនថា គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ បានចូលក្រាបបង្គំគាល់នាពេលនេះ បន្ទាប់ពីក្រាបបង្គំគាល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកមិញនៅវត្តស្វាយពពែ៕
អត្ថបទ រដ្ឋា








-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត