ព័ត៌មាន
កម្ពុជាសង្ឃឹមថា អ្នកវិនិយោគទុនថ្មីៗថែមទៀតនឹងងាកមកស្វែងយល់កាលានុវត្តភាពកម្ពុជា ដើម្បីពង្រីកទីផ្សារនាំចេញ
ស្របពេលប្រទេសកម្ពុជាបានកំពុងដំណើរការកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024)។ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមទុកថា អ្នកវិនិយោគទុនថ្មីៗបន្ថែមទៀត អាចនឹងងាកមកស្វែងយល់សេដ្ឋកិច្ចទីផ្សារ និងស្វែងរកទីផ្សារកាលានុវត្តភាពនៅកម្ពុជា ខណៈសហរដ្ឋអារមេរិកបានប្រកាសអំពីគម្រោងដំឡើងពន្ធនាំចូល។

ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សា ប្រឹក្សាគោលនយោបាយពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការរៀបចំកម្ពុជា បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកានេះថា ក្នុងបរិបទដែលប្រធានាធិបតីអាមេរិកថ្មី ឯកឧត្ដម ដូ ណាត្រាំ នឹងចូលកាន់តណង នៅ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ នឹងជំរុញឱ្យមានការដំឡើងពន្ធគយក្នុងការនាំចូលលើបណ្ដាប្រទេសមួយចំនួន ដែលនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក។ ឯកឧត្ដម បានបន្តថា ដោយមើលឃើញកត្ដានេះ រាជរដ្ឋាភិបាលត្រៀមលក្ខណៈ និងកត្ដាពិសេសជាច្រើន ដើម្បីតម្រង់ទិសសេដ្ឋកិច្ចរបស់ខ្លួនឱ្យស្របតាមប្រទេសក្នុងតំបន់ និងពិភពលោក។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានលើកឡើងបន្តថា ទោះបីជាកម្ពុជាជាប្រទេសតូច ប៉ុន្តែមានទីផ្សារធំ ដែលជាឱកាសរបស់ កម្ពុជាក្នុងការទាក់ទាញអ្នកវិនិយោគិនជាច្រើន ដើម្បីមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើន។ ឯកឧត្ដមបន្ថែមថា កត្ដាសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគគិនបរទេសនេះ គឺរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ការបើកចំហរសេដ្ឋកិច្ច ការលើកទឹកចិត្ដ និងទាញអ្នកវិនិយោគមកទស្សនកិច្ច និងស្វែងយល់ពីទិដ្ឋភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន។

នៅក្នុងពិធីបើកប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ កាលពីព្រឹកនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានផ្ដល់ភាពជាម្ចាស់អាជីវកម្មបរទេស ១០០% ដោយមិនមានការរឹតបណ្ដឹងលើប្រាស់ចំណេញ និងការផ្ញើដើមទុនត្រឡប់ទៅវិញនោះទេ ដែលនេះជាចំណុចខុសគ្នាជាមួយប្រទេសមួយចំនួននៅក្នុងតំបន់ តាមរយៈការអនុញ្ញាតឱ្យអ្នកវិនិយោគរក្សាប្រាក់ចំណេញរបស់វិនិយោគិនកាន់តែច្រើន ដើម្បីក្លាយជាគោលដៅដែលមានភាពប្រកួតប្រជែងសម្រាប់វិនិយោគ។

សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានការលើកទឹកចិត្ដកម្រិតខ្ពស់ ដែលមានភាពទន់ភ្លន់ខ្លាំងនៅក្នុងតំបន់ ដែលត្រូវបានរចនាឡើង ដើម្បីជួយអាជីវកម្ម និងការវិនិយោគឱ្យមានការរីកចម្រើន។ នៅពេលអាជីវកម្មវិនិយោគក្នុងស្សាហកម្មបច្ចេកវិទ្យា និងកម្ម្ដសាល កម្ពុជាត្រូវផ្ដល់នូវអត្ថប្រយោជន៍មានការរីកចម្រើនបន្ថែមយ៉ាងច្រើនសម្បើម ដើម្បីជួយឱ្យអាជីវកម្មរបស់អ្នកបណ្តាក់ទុនវិនិយោគមានការរីកចម្រើនផងដែរ៕ អត្ថបទ ឈិត បូរ៉ាវី

-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត